​លេច​ឭ​ថា​ Lexus និង Toyota ក្រោយៗនឹង​ប្រើប្រាស់​ម៉ាស៊ីន​របស់ Mazda វិញ?

  • 2019-06-21 04:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​ទស្សនាវដ្ដី​ជប៉ុន Best Car ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ ​ចុះ​ផ្សាយ​​ពី​ដំណឹង​រសើប​មួយ​ថា ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​ល្បាញ​របស់​ជប៉ុន​ទាំង​ពីរ​គឺ Toyota ​និង Mazda ​បាន​​ព្រម​ព្រៀង​សហការ​ដោយ​យក​ម៉ាស៊ីន​ក្រុមហ៊ុន​ Mazda ​បំពាក់​លើ​រថយន្ត​ជំនាន់​ចុង​ក្រោយ​របស់ Toyota ​និង​ប្រភេទ​​ប្រភេទ​ស្ព័រ​​ម៉ូឌែល RC និង LC ឆ្នាំ ២០២០ ​នៅ​លើ​ Lexus ​ផង​ដែរ។

Lexus RC

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ​Mazda កំពុង​នឹង​ដំណើរការ​ចង្វាក់​ផលិត​កម្ម​ផលិត​ម៉ាស៊ីន​ស៊ីឡាំង ៦ (Inline-Six cylinder engine) ​ដែល​ជា​ប្រភេទ​ម៉ាស៊ីន​មាន​​បំពាក់​បច្ចេកវិទ្យា​ Skyactive-X ​ដ៏​ទំនើប​ចុង​ក្រោយ​បង្អស់​របស់ Mazda ដែលជាម៉ូឌែល Mark X sedan។​

ទោះ​ជា​យ៉ាង​ណា​នេះ​​មិន​មែន​ជា​រឿង​ថ្មី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ផលិត​រថយន្ត​នោះ​ទេ ​ព្រោះ​កាល​ពី​ឆ្នាំ ២០១៦ ​ក្រុមហ៊ុន​ទាំង ២ ​ក៏​បាន​ចាប់​ដៃ​គ្នា​ម្ដង​ដែរ​លើ​ការ​ផ្ដោះ​ប្តូរ​បច្ចេកវិទ្យា​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយចំណាយជាង ១,៦ ប៊ីលានដុល្លារដើម្បីសាងសង់រោងចក្រផលិតរថយន្តជំនាន់ Toyota Corolla និង Mazda ប្រភេទ crossover នៅរដ្ឋ Alabama សហរដ្ឋអាមេរិក។

​ដូច្នេះ ​តើ​នៅ​ឆ្នាំ ២០១៩ ​នេះ​​​​រថយន្ត​ទំនើប​របស់ Toyota ​និង​បំពាក់​ម៉ាស៊ីន​របស់ Mazda ​ដែរ​ឬ​ទេ? ​​សូម​រង់​ចាំ​មើល​បន្ត​ទៀត៕

ម៉ាស៊ីន​ស៊ីឡាំង ៦ (Inline-Six cylinder engine)
Mazda vision coupe concept

​អត្ថបទទាក់ទង៖

ប្រភព៖ candymag | Motor1   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី