សង្វៀន​ថ្មី​របស់​ CBS អ្នក​លេខ១​ បាន​ម៉ូតូ​ Zoomer x​ ១គ្រឿង​ និង​បន្ត​ឱកាស​ក្រសោប​លុយធំ

  • 2019-06-21 07:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​ទូរទស្សន៍​ CNC​ បង្កើត​សង្វៀន​ថ្មី​មួយ​ទៀត​ហើយ ​គឺ​«កម្ពុជា​សង្វៀន​គុន​ខ្មែរ»​ កីឡាករ​ដែល​ក្លាយ​ជា​ជើង​ឯក​នៅ​ជុំ​ទី១​-២​ នឹង​ទទួល​បាន​ម៉ូតូ​ Zoomer X​ មួយ​គ្រឿង​ រួម​និង​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​ ហើយ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​យក​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​ ថែម​ទៀត​ផង។​

សន្និសីទសារព័ត៌មានព្រឹកមិញ

បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ស៊ីថូ​ ណាថាន់ ​ពេល​សន្និសីទ​សារព័ត៌មាន​ព្រឹក​មិញ​នេះ​ថា​ ការ​ប្រកួត​នេះ​ចែក​ចេញ​ជា​ពីរ​ក្រុម​ គឺ​ក្រុម​ទី១(Group1)​ និង​ក្រុម​ទី២​(Group2)។​ ក្រុម​ទី១​ មាន​ពូល​ខ្មែរ​(៤រូប)​ និង​ពូល​បរទេស​(៤រូប)​ ពួកគេ​ត្រូវ​ចាប់​ឆ្នោត​ប៉ះ​អ្នក​ណា​ប្រកួត​ជា​មួយ​អ្នក​នោះ។​ កីឡាករ​ចាញ់​គឺ​ធ្លាក់​ត្រឹម​នេះ​ អ្នក​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ បន្ទាប់​មក​បើ​បន្ត​ឈ្នះ​ទៀត​បាន​ឡើង​ផ្ដាច់ព្រ័ត្រ​យក​ជើងឯក​លេខ១​ប្រចាំ​ក្រុម​ទី១(Group1)។​ ចំណែក​ការ​ប្រកួត​ក្រុម​ទី២​(Group2)​ គឺ​ធ្វើ​ដូច​ទៅ​និង​ទម្រង់​ទី១​ខាង​លើ​នេះ​ដែរ។​ ម្ចាស់​ជើងឯក​នៃ​ក្រុម​និមួយៗ​ គឺ​បាន​ម៉ូតូ​ Zoomer X​ ១គ្រឿង​ និង​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​ រួម​ទាំង​មេដាយ។​

លោក ស៊ីថូ ណាថាន់

សម្រាប់​ជើងឯក​ប្រចាំ​ក្រុម ​(Group)​ ទាំង​ពីរ​ ដែល​រក​ឃើញ​ហើយ​នោះ​ នឹង​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​៦០​គីឡូក្រាម​តែ​ម្ដង។​ ចំពោះ​ម្ចាស់​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​នៅ​ពេល​នោះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ៦០០០​ដុល្លារ។​

កម្មវិធី​ប្រដាល់​ «កម្ពុជា​សង្វៀន​គុន​ខ្មែរ»​ របស់​ CNC​ នេះ​ធ្វើ​ឡើង​រៀងរាល់​ព្រឹក​ថ្ងៃ​សៅរ៍​ ចាប់​ពី​ម៉ោង​៨​ ដល់​ម៉ោង​ ១០​កន្លះ។​ សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្រុម​ទី១​(Group1)​ សប្ដាហ៍ទី១នេះ គឺ​ អេលីត​ សាន់​ ប៉ះ​ ភិតណាំអេក​ និង​ ឡូញ​ វ៉ាន់ឌី​ ប៉ះ​ ណាក់រុប​ វីរីវ៉ាត់យោធិន​ ព្រឹក​ស្អែក​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​