ប្រទេសដែនកោះមួយក្នុងតំបន់អាស៊ាន សម្ពោធប្រព័ន្ធ 5G ផ្លូវការហើយ!
- 2019-06-22 02:33:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសដែនកោះមួយក្នុងតំបន់អាស៊ាន សម្ពោធប្រព័ន្ធ 5G ផ្លូវការហើយ!
ចន្លោះមិនឃើញ
ថ្មីៗក្រុមហ៊ុនទូរគមនាគមន៍ធំមួយរបស់ប្រទេសហ្វីលីពីនគឺ Globe Telecom Philip បានប្រកាសជាផ្លូវការនូវប្រព័ន្ធបណ្ដាញ 5G ដែលនឹងដាក់ឲ្យប្រើប្រាស់នៅខែក្រោយ(ខែកក្កដា) ឆ្នាំ ២០១៩ ខាងមុខនេះ។
យោងតាមការប្រភពពីសារព័ត៌មាន CNAបានគូសបញ្ជាក់ថា ប្រទេសដែនកោះមួយនេះ នឹងក្លាយជាប្រទេសដំបូងគេដែលមានសេវា 5G ដោយប្រើប្រាស់បច្ចេកវិទ្យាទាំងស្រុងរបស់ក្រុមហ៊ុន Huawei ។
សម្រាប់តំបន់ដែលនឹងមានសេវា 5G មុនគេនៅហ្វីលីពីនគឺតំបន់ Pasig ឬ (ទីក្រុង Pasig)ដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ទីក្រុងធំគឺ Metro Manila ព្រមទាំងបន្តដល់ខេត្ត ២ ទៀតគឺ ខេត្ត Cavite និងខេត្ត Bulacan ក្នុងប្រទេសហ្វីលីពីន៕