Spurs អាច​ឲ្យ​ Christian Eriksen ផ្ទេរ​ទៅ Real ប៉ុន្តែ​ទាមទារ​កីឡាករ​ម្នាក់​មក​វិញ

  • 2019-06-22 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham អាច​អនុញ្ញាត​ឱ្យ Christian Eriksen ចូល​រួម​ជាមួយ Real Madrid ប៉ុន្តែ​ក្នុង​លក្ខខ័ណ្ឌ​ដែល​ក្លឹប​យក្ស​អេស្ប៉ាញ​ផ្តល់​កីឡាករ Marco Asensio មក​កាន់​ទឹកដី White hart lane វិញ។ នេះ​បើ​តាម Mirror ចុះ​ផ្សាយ​ថ្ងៃ​នេះ។

ថ្មីៗ​នេះ Eriksen បាន​សារភាព​ថា​ពេលវេលា​ដើម្បី​ស្វែងរក​ការ​ប្រកួត​ប្រជែង​ថ្មី​មួយ​របស់​គេ​ដល់​ពេល​ហើយ បន្ទាប់​ពី​​​ខ្សែ​បម្រើ​សញ្ជាតិ​ដាណឺម៉ាក​​បង្ហាញ​ចំណាប់​អារម្មណ៍​​ចង់​ទៅ​លេង​ឲ្យ​ក្លឹប​យក្ស​នៅ La Liga។

Real Madrid ត្រៀម​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ឲ្យ Spurs ៤៥ លាន​ផោន (៥៧ លាន​ដុល្លារ) បូក​ថែម​កីឡាករ​វ័យ​ក្មេង Dani Ceballos ម្នាក់​ទៀត ប៉ុន្តែ Mauricio Pochettino ថា​ចង់​បាន Asensio ដែល​មាន​បទពិសោធន៍​ជំនួស​វិញ។

កីឡាករ​វ័យ​ក្មេង Dani Ceballos

ទោះ​ជា Asensio មាន​ពេល​វេលា​ដ៏​ជូរចត់​​ជាមួយ​ Zinedine Zidane ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​​ធ្លាប់​បាន​បដិសេធ​ជាមួយ​សំណើ​ចង់​បាន Asensio ពី​សំណាក Juventus៕

អាន៖ Spurs ពិចារណា​លក់​កីឡាករ​១២​នាក់ រួម​នឹង Trippier ផង​ដែរ

អាន៖ Bale បាន​សុំ​​​ជួប​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​ Real Madrid ថា​គេ​ចង់​នៅ​បន្ត​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត