Huawei សន្យា​ថា​ស្មាតហ្វូន ១១ ម៉ូដែល​នេះ នឹង​បាន​ស្គាល់​ជាតិ Android Q

  • 2019-06-23 04:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​​ដែល​​​ចំណង​នា​ថ្ងៃ​អនាគត​ជា​មួយ Android មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ ក្រុមហ៊ុន Huawei បាន​បញ្ជាក់​ថា​ EMUI 10 ដែល​ផលិត​ផ្អែក​​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ Android Q ​នឹង​លេច​វត្តមាន​លើ​ស្មាតហ្វូន ១១ ម៉ូដែល​របស់​ខ្លួន។

ក្នុង​នោះ​រួម​មាន​ ៖

  • Huawei P30 Pro

  • Huawei P30

  • Huawei P30 Lite

  • Huawei Mate 20 Pro

  • Huawei Mate 20

  • Huawei Mate 20X 5G

  • Huawei P20 Pro

  • Huawei P20

  • Huawei P Smart 2019

  • Huawei P Smart+ 2019

  • Huawei P Smart Z

បន្ថែម​ពី​លើ​ស្មាតហ្វូន​ ១១ ម៉ូដែល​ខាង​លើ សារព័ត៌មាន GSMArena បាន​ឲ្យ​ដឹង​ដែរ​ថា​ Honor 20 Series ក៏​នឹង​បាន​ប្រើ EMUI 10 នេះ​ផង​ដែរ ដែល​មាន​ដូច​ជា​ Honor 20 Lite, Honor 20 និង Honor 20 Pro។ យ៉ាងណាក្ដី Huawei មិន​បាន​ប្រាប់​ថា​ EMUI ​ថ្មី​នឹង​ចាប់​ផ្ដើម​បញ្ចេញ​ឲ្យ​ប្រើ​នា​ពេល​ណា​នោះ​ទេ៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង