Apple ថា MacBook ស៊េរីនេះអាចឆេះថ្ម មកឆែកមើលថារបស់អ្នកកំពុងប្រើមានបញ្ហាអត់
- 2019-06-23 04:52:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ថា MacBook ស៊េរីនេះអាចឆេះថ្ម មកឆែកមើលថារបស់អ្នកកំពុងប្រើមានបញ្ហាអត់
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃមុននេះ Apple បានបង្កើតកម្មវិធីប្រមូលចូល នូវប្ដូរថ្មថ្មីសម្រាប់ MacBook 15-inch ដែលលក់នៅចន្លោះខែកញ្ញាឆ្នាំ ២០១៥ និងខែកុម្ភៈឆ្នាំ ២០១៧ ដោយ Macbook នេះវាមានផ្ទុកថ្មដែលអាចឡើងកម្ដៅខ្លាំង និងអាចធ្វើឲ្យឆេះបាន។
សម្រាប់កម្មវិធីនេះ Apple បានដាក់ដំណើរការវិបសាយមួយ ដើម្បីអាចឲ្យអ្នកប្រើប្រាស់ឆែកមើលថា MacBook Pro របស់ពួកគេមានបំពាក់ថ្មដែលមានបញ្ហាឬអត់ ដោយពិនិត្យតាមរយៈ Serial Number។ នេះជាតំណភ្ជាប់ទៅកាន់វិបសាយត្រួតពិនិត្យ។
គួរដឹងថា MacBook ដែលមានបញ្ហាថ្មអាចទទួលបានការប្ដូរថ្មថ្មីពីហាងផ្លូវការរបស់ Apple ដោយមិនគិតថ្លៃនោះទេ។ ដើម្បីប្ដូរអតិថិជនអាចទៅកាន់ហាងដែលមានផ្ដល់សេវាកម្ម Apple ផ្លូវការ (Apple Authorized Service Provider) រួចធ្វើការណាត់ជួប ដើម្បីឈានដល់ការប្ដូរ៕