កុំ​ឱ្យ​ថា​ពិបាក​រក​កន្លែង​ទិ​ញ នាឡិកា Nautica ចូល The Olympia Mall ទៅ បើ​រក​មិនឃើញ​ក្រុមហ៊ុន​ឱ្យ​Free

  • 2019-06-24 04:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូចដែល​លោក​អ្នកដឹង​ហើយ​ថា NAUTICA ដែល​ជា​នាឡិកាដៃ​មកពី​សហរដ្ឋអាមេរិក បាន​មកដល់​កម្ពុជារ​យៈ​ពេល ១​ឆ្នាំកន្លះ​មកហើយ​។ ក្នុង​រយៈពេល​កន្លង​មក NAUTICA បាន​ព​ង្រី​ក​ទីតាំង​ជាច្រើន មានដូចជា នៅ​ផ្សារ​ទំនើប Sorya Center Point ផ្សារ​ទំនើ​បស្ទឹង​មាន​ជ័​យ​ ផ្សារ​ទំនើប Aeon Sensok City និង​នៅ​សៀមរាប ។​

បច្ចុប្បន្ន NAUTICA បាន​ព​ង្រី​ក​ទីតាំង​បន្ថែម​មួយ​ទៀ​ត គឺ​នៅ​ផ្សារ​ទំនើប The Olympia Mall ។ លោក​អ្នក​អាច​ធ្វើការ​ស្វែង​រក​ម៉ូត​នាឡិកាដៃ​ថ្មីៗ​ជាច្រើន ជាពិសេស​គឺ Spring and Summer Collections ដែលជា ម៉ូត​ថ្មី​ប្រចាំឆ្នាំ 2019 នេះ​តែម្តង នៅ​ផ្សារ​ទំនើប Olympia Mall ផ្ទាល់ ។​

បើ​និយាយ​ពី​ទីតាំង​ថ្មី​នេះ​វិញ គឺ​មាន​ភាពងាយស្រួល​ខ្លាំង​មែនទែន អតិ​ថិ​ជន​ទាំងអស់​គ្រាន់តែ​ធ្វើ​ដំ​ណើ​រ​ទៅកាន់ The Olympia mall ចូល​តាម Main Entrance ជាន់​ផ្ទាល់​ដី របស់​ផ្សារ គឺ​ច្រក​ទីមួយ រឺ ទី​ពីរ លោក​អ្នក​នឹង​ឃើញ ហាង Nautica នៅ​ចំ​កណ្ដាល​ផ្សារ​នឹង​នៅមុខ​ហាង​នាឡិការ​ដៃ​ដទៃ​តែម្ដង ។ ដូច​នេះ​បើ​ចង់​ស្វែង​រក​ថ្មីៗ​របស់ Nautica រួមជាមួយ​សេវាកម្ម​ផ្សេងៗ​នោះ​ធ្វើដំណើ​រ​ទៅ Nautica The Olympia Mall ទៅ លោក​អ្នក​មិន​ខក​បំណង​នោះឡើយ ។​

ជាមួយ​ការបើក​ដំណើរការ Store ថ្មី​របស់ NAUTICA ក្រុមហ៊ុន​ក៏​មាន​ការផ្តល់ជូន​ការ​ប​ញ្ចុះ​តម្លៃ​ពិសេស​ផងដែរ គឺ​ការ​ប​ញ្ចុះ​តម្លៃ 30% គ្រប់​ម៉ូត​ទាំងអស់​របស់ NAUTICA ។ ដូច​នេះ​កុំភ្លេចទៅ​មើល​ផ្ទាល់​ទាំងអស់គ្នា​ណា ។​

សូមបញ្ជាក់​ផងដែ​រថា NAUTICA ជា​ម៉ាក​នាឡិកាដៃ​ដែល​មាន​ប្រភព​មកពី​សហរដ្ឋ​អាមេរិក ដោយ​ការផលិត និង​ការ​រចនា​បង្ហាញ​ពី​ភាពរឹងមាំ និង​ច្នៃប្រឌិត សាក​សម​សម្រាប់​សុភាពបុរស​គ្រប់​រូប​។​ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខ៖ 087 85 1000 ៕

អត្ថបទ៖ ថា ម៉ាលីដា