ក្ដៅៗ! Benitez ចាកចេញ​ពី​ Newcastle ហើយ!

  • 2019-06-24 12:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អម្បាញ់មិញ​នេះ ក្លឹប​ Newcastle United បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា​ បុរស​ជនជាតិ​អេស្ប៉ាញ​លោក Rafael Benitez នឹង​ត្រូវ​បញ្ចប់​តំណែង​ជា​អ្នក​ចាត់ការ​របស់​ខ្លួន​ ក្រោយ​ពេល​ដែល​កុងត្រា​របស់​លោក​អស់​សុពលភាព​នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា។

ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​ ការ​ចាកចេញ​របស់​លោក Benitez គឺ​បណ្ដាល​មក​ពី​ភាគី​ទាំង​សងខាង​មិន​មាន​ភាព​ចុះ​សម្រុង​គ្នា​ក្នុង​ការ​បន្ត​កុងត្រា​។

សេចក្ដីថ្លែងការណ៍​របស់​ក្លឹប​ Newcastle មាន​ខ្លឹមសារ​ថា​៖ ពួក​យើង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បន្ត​កុងត្រា​របស់​ Rafael Benitez រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ​វា​មិន​អាច និង​ នឹង​មិន​អាច​ទៅ​រួច​ឡើយ​ក្នុង​ការ​ព្រមព្រៀង​ជាមួយ​លោក និង​អ្នក​តំណាង​របស់​លោក

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយ​ពី​ក្លឹប​ Real Madrid បញ្ចប់​តំណែង​នៅ​ឆ្នាំ​២០១៦ លោក Benitez ក៏​បាន​មក​កាន់​ទឹកដី​អង់គ្លេស​សាជាថ្មី ដោយ​មក​ដឹកនាំ​ក្លឹប​ Newcastle United។

លោក​បាន​ជួយ​ឲ្យ​ក្លឹប​នេះ​ឡើង​មក​កាន់​ Premier League វិញ​នៅ​ឆ្នាំ​២០១៦ ហើយ​ដឹកនាំ​ឲ្យ​ក្លឹប​នេះ​ឈរ​ជើង​នៅ​លីគ​កំពូល​អង់គ្លេស​បាន​រយៈពេល ៣​រដូវ​កាល៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី