James៖ ខ្ញុំ​អត់​អាច​ធ្វើ​អី​ទាំង​អស់ អ្នក​នៅ​ Real Madrid ជា​អ្នក​សម្រេច​ចិត្ត​គ្រប់​យ៉ាង

  • 2019-06-24 13:11:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​កូឡុំប៊ី​កីឡាករ James Rodriguez បាន​និយាយ​ក្រោយ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី និង​ក្រុម​ជម្រើស​ជាតិ​ប៉ារ៉ាហ្គាយ​ថា ខ្លួន​មិន​មាន​សិទ្ធិ​សម្រេច​ទេ ដោយសារ​មនុស្ស​នៅ​ក្លឹប​ Real Madrid ជា​អ្នក​ធ្វើ​ទាំង​អស់។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " ក្នុង​ពេល​នេះ​ខ្ញុំ​គិត​ពី​រឿង​ Copa America ហើយ​ខ្ញុំ​មិន​ដឹង​ពី​អនាគត​របស់​ខ្ញុំ​ទេ " ។

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖ " ការ​សម្រេច​ចិត្ត​គឺ​អាស្រ័យ​លើ​ក្លឹប​។ ខ្ញុំ​គិត​ថា​មនុស្ស​នៅ​ក្លឹប​ Real Madrid ដែល​ធ្វើ​ការ​សម្រេច​លើ​កិច្ចការ​ជា​ច្រើន ចំណែក​ឯ​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់ " ។

James បាន​បន្ត​ថា​ " ខ្ញុំ​មិន​ទាន់​បាន​និយាយ​ជាមួយ​ Zidane ទេ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ James បាន​ត្រលប់​មក​កាន់​ Real Madrid ហើយ​ក្រោយ​ពេល​ដែល​អស់​កុងត្រា​ខ្ចី​ជើង​នៅ​ក្លឹប​ Bayern Munich។ អនាគត​របស់​កីឡាករ​រូប​នេះ​នៅ​ភាព​ស្រពិចស្រពិល​នៅ​ឡើយ ប៉ុន្តែ​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើកឡើង​ថា​ James អាច​នឹង​ផ្ទេរ​ទៅ​កាន់ Napoli៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី