ខ្មាស​គេ​តិច​អី! ទាត់​ប៉ះ​ដៃ​អ្នក​ចាំ​ទី​សោះ Suarez ស្រែក​ទាមទារ​បាល់​​ប៉េណាល់ទី

  • 2019-06-25 07:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Luis Suarez បាន​ស្រែក​ទាមទារ​​​បាល់​ប៉ះ​ដៃ​ក្នុង​ប្រអប់​គ្រោះថ្នាក់​ បន្ទាប់​​ពី​ទាត់​បាល់​ប៉ះ​ដៃ​អ្នក​ចាំ​ទី​របស់​​ឈីលី ក្នុង​ការ​ប្រកួត​អ៊ុយរុយហ្គាយ​​យក​ឈ្នះ​ ឈីលី ១-០ ពាន​រង្វាន់ Copa America កាល​ពី​ព្រឹកមិញ។

អ៊ុយរុយហ្គាយ​ បាន​ឡើង​ឈរ​លើ​កំពូល​តារាង​ពូល C ក្រោយ​ឈ្នះ​លើ​ឈីលី ធ្វើ​ឲ្យ​ពួក​គេ​មាន​ឱកាស​ឡើង​ទៅ​លេង​វគ្គ​៨​ក្រុម​ចុងក្រោយ ដោយ​ត្រូវ​តទល់​នឹង​​ប៉េរូ។ ប៉ុន្តែ​អំឡុង​ពេល​ការ​ប្រកួត​នៅ​នាទី​២២ Suarez បាន​​ស្រែក​ទាមទារ​ទៅ​អាជ្ញាកណ្ដាល​​ដើម្បី​សុំ​បាល់​ប៉ណាល់ទី ខណៈ​ខ្លួន​ឯង​ទាត់​ចំ​ដៃ​អ្នក​ចាំ​ទី​សោះ។

នៅ​ត្រង់​នាទី​ខាង​លើ Suarez បាន​ដាច់​បាល់​ម្នាក់​ឯង​នៅ​​ក្នុង​ប្រអប់​គ្រោះថ្នាក់​​ខាង​ស្ដាំ ហើយ​​បាន​ប្រឹង​ព្យាយាម​ទាត់​សំដៅ​ទី តែ​ត្រូវ​អ្នក​ចាំ​ទី​​ទះ​បាល់ចេញ។ អំឡុង​ពេល​នោះ​កីឡាករ​របស់ Barcelona រូប​នេះ​​បាន​លើក​ដៃ​ជា​សញ្ញា​ថា​បាល់​ប៉ះ​ដៃ ដោយ​ភ្លេច​ខ្លួន​ថា​តាម​ពិត​ទាត់​ចំ​ដៃ​អ្នក​ចាំ​ទី​សោះ៕

ប្រភព៖ The Star   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ