Coutinho ថា​នៅ​តែ​ចង់​នៅ​ Barca ទោះ​អនាគត​មិន​ច្បាស់លាស់​

  • 2019-06-25 08:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho មិន​ច្បាស់​ថា​អនាគត​របស់​ខ្លួន​ជាមួយ​ Barcelona នឹង​ទៅ​ជា​យ៉ាង​ណា​ទេ​ ក្រោយ​ចំណាយ​ពេល​២​រដូវ​កាល​នៅ​ Camp Nou តែ​មិន​ជោគជ័យ។​

ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​បាន​ផ្ទេរ​ពី​ Liverpool ទៅ​ក្លឹប​យក្ស​កាតាឡាន់​ក្នុង​តម្លៃ​ ១៤២​លាន​អឺរ៉ូ​ កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៨​ ប៉ុន្តែ​នៅ​ទីនោះ​ Coutinho បាន​បាត់បង់​តំណែង​ជម្រើស​ដំបូង​ ថែម​ទាំង​រង​ការ​រិះគន់​ពី​អ្នក​គាំទ្រ​ថា​លេង​មិន​បាន​ល្អ​ ដូច​កាល​នៅ​ក្លឹប​ចាស់។​

យ៉ាង​ណា​ កីឡាករ​វ័យ​២៧​សារភាព​ថា​ខ្លួន​នៅ​តែ​ចង់​បន្ត​លេង​ឲ្យ​ Barca ដែល​ជា​ក្លឹប​ក្នុង​ក្ដី​ស្រមៃ​ តែ​អនាគត​នៅ​ ឬ​ទៅ​រូប​គេ​ក៏​មិន​ច្បាស់​ដែរ។​ "ខ្ញុំ​សល់​កុងត្រា​ជាមួយ​ Barca ហើយ​ខ្ញុំ​តែងតែ​ចង់​បង្កើត​ភាព​ជោគជ័យ​ជាមួយ​ក្លឹប​នេះ។ អនាគត​ទៅ​មុខ​យ៉ាង​ម៉េច​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ដែរ"។ Coutinho ប្រាប់​ដូច្នេះ។​

មាន​ក្លឹប​ជា​ច្រើន​កំពុង​តាម​ប្រមាញ់​​ខ្សែ​បម្រើ​ឆ្នើម​សាំ​បា​រូប​នេះ​ ដូចជា Chelsea,​ Manchester United, Paris Saint-Germain ជា​ដើម​ ហើយ​ Liverpool ជា​ក្លឹប​ចាស់​ក៏​​លេច​ឭ​ចង់​បាន​គេ​មក​វិញ​ដែរ៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី