Mane សុខចិត្តដោះដូរ UCL ដើម្បីឲ្យសេណេហ្គាល់បានឈ្នះ AFCON
- 2019-06-25 10:57:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mane សុខចិត្តដោះដូរ UCL ដើម្បីឲ្យសេណេហ្គាល់បានឈ្នះ AFCON
ចន្លោះមិនឃើញ
ខ្សែស្លាបក្លឹប Liverpool កីឡាករ Sadio Mane បាននិយាយប្រាប់សារព័ត៌មាន France Football ថា ខ្លួនមានបំណងចង់ឃើញក្រុមជម្រើសជាតិសេណេហ្គាល់បានឈ្នះពាននឹងគេ ហើយថែមទាំងសុខចិត្តដោះដូរពាន UEFA Champions League ជាមួយពានប្រជាជាតិអាហ្វ្រិក(Africa Cup of Nations) ទៀតផង។
ខ្សែស្លាបរូបនេះបានលើកឡើងថា៖ " ការឈ្នះពានជាមួយប្រទេសរបស់ខ្ញុំសេណេហ្គាល់ ពិតជាមានភាពអស្ចារ្យណាស់ " ។
កីឡាកររូបនេះបានបន្តថា៖ " ខ្ញុំថែមទាំងសុខចិត្តដោះដូរពាន UEFA Champions League ដែលខ្ញុំឈ្នះជាមួយ Liverpool ទៅនឹងការឈ្នះពានប្រជាជាតិអាហ្វ្រិកជាមួយសេណេហ្គាល់ទៀតផង " ។
គួរបញ្ជាក់ផងដែរថា ប្រទេសសេណេហ្គាល់មិនដែលស្គាល់រសជាតិពានប្រជាជាតិអាហ្វ្រិកនេះឡើយ ដោយធ្លាប់ឡើងវគ្គផ្ដាច់ព្រ័ត្រម្ដងកាលពីឆ្នាំ២០០២ និងទទួលបានចំណាត់ថ្នាក់លេខ ៤ ចំនួន ៣ដងគឺនៅឆ្នាំ១៩៦៥ ១៩៩០ និងឆ្នាំ២០០៦៕