ឱកាស​ល្អមក​ទៀត​ហើយ​ អ្នក​ចូល​ចិត្ត​រត់​ប្រណាំង​មើល​ទេសភាព​តាម​វាលស្រែ​ មើល​ព្រៃឈើ​ ប្រាសាទ

  • 2019-06-26 07:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ការ​រត់​កម្សាន្ត​មើល​ទេសភាព​វាលស្រែ​ ព្រៃឈើ​ ជា​ពិសេស​ប្រាសាទ​អង្គរវត្ត​នោះ​ អាច​ចុះ​ឈ្មោះ​ជា​បណ្ដើរៗ​ ព្រោះ​ព្រឹត្តិការ​ម៉ារាតុង​អន្តរជាតិ​ចក្រភព​ខ្មែរ​ លើក​ទី៦​ចាប់​ផ្ដើម​ទទួល​អ្នក​ចុះ​ឈ្មោះ​ហើយ។​

ទិដ្ឋភាពរត់កន្លងទៅ

លោក​ សែម​ ផល្លារ​ អ្នក​រៀបចំ​កម្មវិធី​ ម៉ារាតុង​អន្តរជាតិ​ចក្រភព​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី៦​ហើយ​ដែល​កម្ពុជា​រៀបចំ​កម្មវិធី​រត់​ប្រណាំង​នេះ​ឡើង។​ ចំពោះ​វិញ្ញាសា​វិញ​គឺ​មាន​៤​ ក្នុង​នោះ​ ៤២​គីឡូម៉ែត្រ​ ២១​គីឡូម៉ែត្រ​ ១០ម៉ែត្រ​ និង​ ៣គីឡូម៉ែត្រ។​

សន្និសីទសារព័ត៌មានព្រឹកមិញ

អ្នក​ជំនាញ​ខាង​រៀបចំ​កម្មវិធី​រត់​ប្រណាំង​រូប​នេះ​បន្ថែម​ថា​ សម្រាប់​កីឡាករ​ កីឡា​ការិនី ​រត់​៤២​គីឡូម៉ែត្រ ​គឺ​ត្រូវ​ចាប់​ផ្ដើម​ពី​ម៉ោង៤.៣០​នាទី​ព្រឹកដដែល​ ចំណែក​វិញ្ញាសា​ផ្សេងៗ​នឹង​ត្រូវ​ដូរ​ម៉ោង​ចេញ​ដំណើរ​បន្តិចបន្តួច​ព្រោះ​បរិយាកាស​ក្ដៅ​ជាង​មុន។​ ចំពោះ​ផ្លូវ​ត្រូវ​រត់​វិញ​ ៤២​គីឡូម៉ែត្រ​ គឺ​រត់​កាត់​ក្រុង​ផង​ដែរ​ ខណៈ​ខែ​សីហា​ ជា​ខែ​បង្កបង្កើន​ផល​នៅ​ឯ​ខេត្ត​សៀមរាប​ ដូច្នេះ​ទេសភាព​ស្រស់បំព្រង​ ខៀវស្រងាត់​ នឹង​រឹតតែ​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍​ដល់​អត្តពលិក​ ក្រៅ​ពី​នេះ​ភាគ​ច្រើន​រត់​កាត់​តំបន់​ប្រាសាទ​បុរាណ​នានា។​

សន្និសីទសារព័ត៌មានព្រឹកមិញ

រំលឹក​ដែរ​ថា​ ទិវា​រត់​ប្រណាំង​ ម៉ារាតុង​អន្តរជាតិ​ចក្រភព​ខ្មែរ​ លើក​ទី៦​នេះ​នឹង​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​សៀមរាប​ នា​ថ្ងៃ​អាទិត្យ​ ទី៤​ ខែ​សីហា​ ឆ្នាំ​២០១៩។​ សម្រាប់​អ្នក​ចង់​ចុះឈ្មោះ​ ឬ​ចង់​ដឹង​ព័ត៌មាន​លំអិត​អាច​ទំនាក់ទំនង​ទៅ​ NOCC​ ឬ​ Cambodia Events Organizer៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម