ភ្នំពេញ​ក្រោន ​បង្ហាញ​មុខ​កីឡាករ​​ចំណូល​ថ្មី ​កូន​កាត់​ ៣សាសន៍ ​ម្នាក់​គួរ​ឱ្យ​ចាប់​អារម្មណ៍​

  • 2019-06-26 08:48:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន ​បាន​បង្ហាញ​មុខ​កីឡាករ​ចំណូល​ថ្មី ម្ចាស់​អាវ​លេខ​៩​របស់​ក្រុម​ហើយ ​ជា​កូន​ខ្មែរ​កាត់​បារាំង​ឈ្មោះ​ថា សេង សារ៉ាវុធ​។

កីឡាករ​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ Abey រូប​នេះ​បាន​ចាប់​ផ្តើម​អាជីព​បាល់ទាត់​របស់​ខ្លួន​នៅ​ឆ្នាំ​២០០​៩ ​ជាមួយ​នឹង​ក្រុម​ FC Argentan ​ដែល​លេង​ក្នុង​កម្រិត​អាយុ​ក្រោម​១៧​ឆ្នាំ ​រហូត​ដល់​ឆ្នាំ​២០១៤ រូប​គេ​បាន​ផ្លាស់​ទៅ​លេង​នៅ U​S Alencon (Honneur Division) ​នៅ​ឆ្នាំ​២០១៥​-២០១៦ ​លេង​នៅ​ក្លឹប​ As Sarceaux (Honneur Division) ​នៅ​ឆ្នាំ២០១៦-២០១៨ ​បាន​លេង​នៅក្លឹប​ AS Version នឹង​ចំណាយ​ពេល​កន្លះ​ឆ្នាំ​នៅ​ក្លឹប FC Caen Sud Ouest (Divison 3)៕

ប្រភព៖ ភ្នំពេញក្រោន​

អត្ថបទ៖ មុន្នីរម្យ