Vivo ​ចេញ​ផ្សាយ​វ៉ែនតា​ឆ្លាតវៃ AR ​អាច​ប្រើ​បាន​មុខងារ​សំខាន់ ៥ យ៉ាង

  • 2019-06-27 01:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ប្រទេស​ចិន Vivo ​បាន​ប្រកាស​ផ្សាយ​នូវ​វ៉ែនតា​ឆ្លាតវៃ AR ​ក្នុង​ព្រឹត្តិការណ៍ MWC Shanghai។ តាម​រយៈ​រូបរាង​មើល​ទៅ​មានតួខ្លួនស្រាល អម​ដោយ​អេក្រង់​បង្ហាញ​សងខាង​ចំនួន​ពីរ និង​មុខងារ​សម្គាល់​ 6DoF Tracking។

Vivo ​បញ្ជាក់​ថា​ AR Glass ​ប្រភេទ​នេះ​នៅ​ពេល​បច្ចុប្បន្ន​អាច​ប្រើប្រាស់​បាន ៥ យ៉ាង​រួម​មាន​ការ​លេង​ហ្គេម ការ​ធ្វើ​ការងារ​ការិយាល័យ ដំណើរការ 5G ​ការ​សម្គាល់​ផ្ទៃ​មុខ និង​ការ​សម្គាល់​វត្ថុ។ វីដេអូ​ផ្សព្វផ្សាយ​ចេញ​ដោយ​ក្រុមហ៊ុន Vivo ​ផ្ទាល់​បង្ហាញ​ពី​អ្នក​ប្រើប្រាស់​ពាន់​វ៉ែនតា AR ​លេង​ហ្គេម​នៅ​លើ​តុ​អាហារ​បាន​យ៉ាង​ឡូយ។

មិន​ទាន់​មាន​ការ​បញ្ជាក់​ជុំវិញ​តម្លៃ​និង​កាលបរិច្ឆេទ​ដាក់​លក់​ផ្លូវការ​នៅ​ឡើយ ​ខណៈ​ស្មាតហ្វូន​ដំណើរការ 5G ​រំពឹង​ចេញ​ផ្សាយ​នា​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ នេះ។ យុទ្ធសាស្រ្ត​រំអុក​ទីផ្សារ​ថ្មី​របស់ Vivo ​នឹង​ធ្វើ​ការ​ផ្តោត​សំខាន់​ខ្លាំង​លើ​ការ​អភិវឌ្ឍ​នាឡិកា​ឆ្លាតវៃ វែនតា AR រួម​នឹង​បច្ចេកវិទ្យា 5G នេះ​ផ្ទាល់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា