OPPO មានបច្ចេកវិទ្យាពិសេស អាចតេរកគ្នាបានទោះទូរសព្ទគ្មានសេវាសោះ

  • 2019-06-27 03:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​OPPO បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា​ទំនាក់ទំនង​ថ្មី​ផលិត​ឡើង ដោយ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ហៅ​ទូរសព្ទ ឬ ​ផ្ញើ​សារ​ ទៅ​វិញ​ទៅ​មក​បាន​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​គួរ​សម​មួយ​ ដោយ​មិន​បាច់​ប្រើ​ប្រាស់​សេវា​ទូរសព្ទ Wi-Fi ឬ Bluetooth អី​នោះ​ទេ។

បច្ចេកវិទ្យា​នេះ​ឈ្មោះ​ថា​ MeshTalk ជា​ប្រព័ន្ធ​ដែល​មាន​ការ​ការពារ​ខ្ពស់​មួយ ដែល OPPO និយាយ​ថា​អាច​គ្រប​ដណ្ដប់​​​ក្នុង​រយៈ​ចម្ងាយ​ដល់ ៣ គីឡូម៉ែត្រ​ (នៅ​ទីធ្លា​ខាង​ក្រៅ) ឬ អាច​ឆ្ងាយ​ជាង​នេះ​បើ​ស្ថិត​នៅ​ក្នុង​ទី​ប្រជុំ​ជន​ដែល​អាច​បាញ់​ចេញ​សេវា​តាម​ឧបករណ៍​បាន។

ឧបករណ៍​ OPPO នឹង​អាច​បង្កើត​បាន​ជា​ Local Area Network មួយ និង​អាច​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជា​មួយ​គ្នា​ ដោយ​មិន​ត្រូវ​ការ​​​អង់តែន​នោះ​ទេ។ ក្រុមហ៊ុន​អះអាង​ថា MeshTalk មិន​មាន​ប៉ះពាល់​ដល់​ថ្ម​​​ឧបករណ៍​ឡើយ និង​មាន​គម្រោង​ថា​នឹង​បញ្ចូល​បច្ចេកវិទ្យា​នេះ​ជា​មួយ​ Mode Standy ៧២ ម៉ោង ដូច​នេះ​​ទូរសព្ទ​នៅ​តែ​អាច​ទំនាក់ទំនង​គ្នា​បាន ពេល​ដែល​​ថ្ម​​នៅ​សល់​តិច​តួច​ក្ដី។

មិន​មាន​ការ​បញ្ជាក់​ឡើយ​ថា​បច្ចេកវិទ្យា MeshTalk នឹង​អាច​ប្រើ​ជា​មួយ​ស្មាតហ្វូន OPPO នា​ពេល​បច្ចុប្បន្ន​ឬ​យ៉ាង​ណា ប៉ុន្តែ​បច្ចេកវិទ្យា​នេះ​កំពុង​ធ្វើ​ការ​បង្ហាញ​មុខ​ក្នុង​កម្មវិធី MWC Shanghai នា​សប្ដាហ៍​នេះ៕​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម