ឆ្កឹះមើលគ្រឿងក្នុងកាមេរ៉ា ស្មាតហ្វូនថត Selfie ល្អដាច់គេបន្តិចមើល៎!
- 2019-06-27 04:51:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្កឹះមើលគ្រឿងក្នុងកាមេរ៉ា ស្មាតហ្វូនថត Selfie ល្អដាច់គេបន្តិចមើល៎!
ចន្លោះមិនឃើញ
បន្ទាប់ពីក្រុមហ៊ុន Asus បានប្រកាសចេញនូវស្មាតហ្វូនម៉ូឌែលថ្មីគឺ Zenfone 6 ដែលមានបំពាក់កាមេរ៉ាមុខអាចបត់បាន(Flip camera) ដែលជាការរចនាដ៏ចម្លែកជាងគេមួយក្នុងទីផ្សារបច្ចុប្បន្ន។
មិនត្រឹមតែរូបរាងប៉ុណ្ណោះទេ សូម្បីតែសមត្ថភាពនៃការចាប់យករូបភាពក៏ល្អប្រសើរផងដែរ រហូតបានជាប់ជាស្មាតហ្វូនថត Selfie ល្អដាច់គេលើ DXO Mark បានដល់ទៅ ៩៨ ពិន្ទុ សរុបកាលពីខែឧសភាកន្លងទៅ ដោយវ៉ាដាច់ Galaxy S10 5G របស់ក្រុមហ៊ុន Samsung ថែមទៀតផង។
DxOMark ក៏បានផ្តល់ឲ្យ ZenFone 6 នូវ ១០១ ពិន្ទុសម្រាប់ការផ្តិតយករូបភាពសន្លឹក ស្មើនឹង Galaxy S10 5G ស្របពេលពិន្ទុនៃការតេស្តថតវីដេអូមាន ៩៣ ពិន្ទុយកឈ្នះលើស្មាតហ្វូនរបស់ Samsung មាន ៩០ ពិន្ទុ។
សម្រាប់កត្តាដែលរុញឲ្យ ZenFone 6 ក្លាយជាស្មាតហ្វូនថត Selfie បានល្អបំផុត ក៏ដោយសារផ្នែកនៃម៉ូឌុលកាមេរ៉ាបែបបង្វិលចុះឡើង ប្រើឡេនមេតែមួយ មានទំហំ 48MP+13MP។ ជាងនេះទៅទៀតជាមួយមុខងារ Natural Bokeh ដែលអាចផ្តិតយករូបភាព Selfie បែបព្រាល Background បានដាច់ល្អសម្រាប់ការថតម្នាក់ ប៉ុន្តែនៅជាបញ្ហាបន្តិចសម្រាប់ការថតជាក្រុម។ បូកផ្សំនឹងគ្រាប់ Flash LED ភ្លោះ ជំរុញឲ្យការថតនៅទីងងឹតលែងជាបញ្ហាទៀតហើយ។
តោះ! ចង់ដឹងថាគ្រឿងក្នុងកាមេរ៉ានោះមានអ្វីខ្លះ ទស្សនាវីដេអូខាងក្រោម៖
អត្ថបទទាក់ទង៖