កាលពីព្រេងនាយ ដោយសុត សេរី

  • 2019-06-27 07:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

តើមានចាំទេ ពេលនៅតូច ឲ្យតែពេលចេញលេងក៏នាំគ្នារត់ទៅបណ្ណាល័យដើម្បីអានសៀវភៅ? ខំរកសៀវភៅរឿងព្រេង ឬសៀវភៅប្រលោមលោកដែលត្រូវចិត្តឲ្យបានមុនគេ ក្រែងគេដណ្តើមបាត់? តែប្រហែលអ្នកខ្លះវិញមិនសូវមានសំណាងដល់ថ្នាក់ហ្នឹងទេ។ រៀនចំសាលាដែលមិនដែលបើកបណ្ណាល័យឲ្យសិស្សចូល ឬបណ្ណាល័យដែលខ្វះខាតមានសៀវភៅតែ ១០ ក្បាលសម្រាប់សិស្សសរុបជាង ១០០ នាក់ទៅវិញ! តែអ្នកខ្លះវិញសំណាង ដូចសេរីអញ្ចឹង ដែលមានឱកាសបានអានសៀវភៅក្នុងបណ្ណាល័យពីពេលគាត់នៅតូចក្រូចឆ្មារដោយសារចង់ដឹងចង់លឺ។ គាត់ចូលចិត្តអានបំផុតគឺរឿងព្រេងខ្មែរ ហើយថែមទាំងរៀនគូររូបពីរឿងទាំងនោះទៀតផង។

ពេលធំឡើងក៏រវល់រៀនរវល់ធ្វើការនៅភ្នំពេញហើយមិនសូវមានពេលអាននិងគូរទៀតឡើយ។ តែថ្ងៃមួយ សេរីបានរកឃើញរូបរឿងព្រេងខ្មែរដែលគាត់ធ្លាប់គូរលេងពីតូច ក៏មានគំនិតចង់គូរវាឡើងវិញម្តងទៀតក្រោមចំណងជើងថា «កាលពីព្រេងនាយ»។ មើលណេះ! ស្នាដៃគាត់ឡើងលម្អិត មិនសរសើរមិនបានតែម្តង។ ពួកយើងស្រឡាញ់វាពេញបេះដូងតែម្ដង!

វិនាទីចុងក្រោយ – ព្រះសុធន និង នាងកែវមនោហ៍រា
សុវណ្ណមច្ឆា និង ហនុមាន
ជួបស្នេហ៍ចៃដន្យ
កាកី
គ្រុឌ និង នាគ
ព្រះនាងរំសាយសក់ និង ក្រពើអាធន

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

ដោយ៖ Vayo

អត្ថបទថ្មី