បង្ហាញ​មូលហេតុ​ធ្វើ​ឲ្យ​មង្គលការ Song Joong Ki និង Song Kye Kyo ដើរ​ដល់​ទី​បញ្ចប់

  • 2019-06-28 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​កំពូល​តារា​​សម្ដែង​ប្រុសកូរ៉េ Song Joong Ki ដាក់​ពាក្យ​សុំ​លែងលះ​អតីត​ប្រពន្ធ​ដែល​ជា តារា​សម្ដែង​ស្រី​ជួរ​មុខ Song Hye Kyo ខាង​ស្រី​ក៏​បញ្ចេញ​ការ​ឆ្លើយ​តប​មក​វិញ​ដែរ តែ​មូលហេតុ​ពិត​ប្រាកដ​ដែល​បែក​គ្នា​គឺ​មក​ពី​អ្វី?

តារា​សម្ដែង​ប្រុស​លំដាប់ A កូរ៉េ Song Joong Ki បាន​ធ្វើ​​​ឲ្យ​កក្រើក​​វិស័យ​សិល្បៈ​កូរ៉េ ក៏ដូច​ជា​អាស៊ី​ទាំង​មូល​នៅ​ពេល តំណាង​របស់​លោក​ប្រកាស​ថា លោក​កំពុង​ដាក់​ពាក្យ​លែង​លះ​ជាមួយ តារា​សម្ដែង​ស្រី Song Hye Kyo។ គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ទាំង​២​ទើប​តែ​រៀប​មង្គលការ​នឹង​គ្នា​បាន​ត្រឹម​តែ​១ឆ្នាំ ៨​ ​ខែ ប៉ុណ្ណោះ។ ចំពោះ​ពាក្យ​បណ្ដឹង​លែង​លះ​របស់ តួ​រឿង “ម្ចាស់​ព្រះ​អាទិត្យ” ត្រូវ​បាន​ដាក់​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា​ ​ប៉ុណ្ណោះ។ ក្រោយ​ពេល​ខាង​ប្រុស​បញ្ចេញ​សំឡេង​មុន នៅ​ពេល​នេះ ខាង​ស្រី​ក៏​​ឲ្យ​ដឹង​ពី​មូលហេតុ​បែក​គ្នា​ដូច​គ្នា ដោយ​ខាង​ស្រី​ប្រាប់​ថា មក​ពី​ភាព​ខុស​គ្នា​នៃ​ចិត្ត​គំនិត។ យ៉ាងណាក្ដី បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​បាន​លើក​ហេតុផល​ផ្សេង ក្នុង​ការ​បែក​គ្នា​នេះ។

តាម​នោះ​ដែរ ជា​ច្រើន​ខែ​មក ដែល​អ្នក​ទាំង​២​មិន​បាន​រស់​នៅ​ជាមួយ​គ្នា ព្រោះ​អ្នក​ជិត​ខាង​របស់​ពួក​គេ​ឲ្យ​ដឹង​ថា យូរ​ណាស់​ហើយ ដែល​ពួក​គេ​មិន​ឃើញ​អ្នក​ផ្ទះ​របស់​​អតីត​គូ​ស្នេហ៍​ចេញ​មក​ចោល​សំរាមដូច​ពេល​ទើប​រៀប​ការ​នោះ​ឡើយ គឺ​ផ្ទះ​នេះ​ត្រូវ​បាន​ទុក​ចោល​ទាំង​ស្រុង​តែ​ម្ដង។

រីឯ​មូលហេតុ​ចម្បង​ដែល​គេ​សន្និដ្ឋាន​នៃ​ការ​បែក​គ្នា​នោះ​គឺ អាយុ​ខុស​គ្នា​របស់​អ្នក​ទាំង​ពីរ ដោយ​សារ​តែ​ខាង​ប្រុស​មាន​អាយុ​តិច​ជាង​ខាង​ស្រី​៤​ឆ្នាំ ហើយ​ត្រូវ​គេ​គិត​ថា លោក​នៅ​មាន​គំនិត​ក្មេង រីឯ​ខាង​ស្រី​បោះ​ជើង​ចូល​សិល្បៈ​មុន អតីត​ស្វាមី​របស់​ខ្លួនដល់​ជាង​១០​ឆ្នាំ ទើប​ធ្វើ​ឲ្យ​នាង​ចាស់​ទុំ​ខ្លាំង​ពេក និយាយ​គ្នា​មិន​ត្រូវ៕

​ចុចអាន៖ ​​ Song Joong Ki ដាក់​ពាក្យ​លែង​លះ Song Hye Kyo

ប្រភព៖ Eva   ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី