ជឿអត់បងប្អូន ជឿអត់! Sticker ខ្មែរសម្បូរពាក្យ Cool Cool មានលើ Viber ហើយ
- 2019-06-28 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជឿអត់បងប្អូន ជឿអត់! Sticker ខ្មែរសម្បូរពាក្យ Cool Cool មានលើ Viber ហើយ
ចន្លោះមិនឃើញ
Sticker ប្រមូលផ្ដុំទៅដោយពាក្យល្បីដែលនិយមប្រើនៅក្នុងបណ្ដាញសង្គមនានា ពិសេសជាពាក្យប្រើប្រចាំថ្ងៃរបស់យុវវ័យដូចជា Bash, Cool ក៏ដូចជាជឿអត់បងប្អូន ជឿអត់ ព្រមទាំងឃ្លាជាច្រើនទៀត ពេលនេះបានដាក់ឲ្យទាញយកដោយមិនគិតថ្លៃហើយនៅក្នុង Viber។
ក្រៅពីពាក្យលេបខាយ ឌឺដងគ្នាដែលអ្នកតែងប្រើជាប្រចាំហើយនោះ កញ្ចប់ Sticker Express It with Sabay នេះ ក៏មានតួអង្គឈ្មោះ តយ ដោយបានធ្វើឡើងយ៉ាងសម្រិតសម្រាំងដើម្បីបង្ហាញពីអារម្មណ៍នៃពាក្យនីមួយៗ។
Express It with Sabay ឬមានឈ្មោះជាភាសាខ្មែរថា ជំរំ Sticker Cool កើតឡើងរវាងការសហការពីក្រុមហ៊ុនសប្បាយ និង Viber ផ្ទាល់ ដើម្បីបន្ថែមភាពងាយស្រួលក្នុងការទំនាក់ទំនងលើបណ្ដាញសង្គម និងពិសេសផ្ដល់ Sticker ជាភាសាខ្មែរឲ្យបានកាន់តែច្រើន។
ដើម្បី Download Sticker Cool Cool ខាងលើ គ្រាន់តែវាយពាក្យ Express It with Sabay នៅក្នុងកម្មវិធី Viber ឬ ចុចនៅទីនេះ។
ចំពោះអ្នកមិនទាន់ Download កម្មវិធី Viber ទេ សូមចុចទីនេះ iOS / Android៕