ទស្សនា​ការ​ប្រកួត​​​បាល់ទាត់ World Cup ក្នុង​ភក់​ដ៏​កម្រ​នៅ​រុស្ស៊ី (វីដេអូ)

  • 2019-06-29 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​រាប់​សិប​នាក់​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​បាល់ទាត់​ក្នុង​ភក់​​នៅ​ស៊ែន ភីតធ័រ​ស្ប៊ើក (Saint Petersburg) ប្រទេស​រុស្ស៊ី​ដើម្បី​ទាត់​ជម្រុះ​ក្នុង​ស្រុក​ស្វែង​រក​កៅអី​ទៅ​លេង​ព្រឹត្តិការណ៍​បាល់ទាត់​ World Cup ក្នុង​ភក់​​នៅ​ខែ​សីហា ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វាំងឡង់។

ការ​ប្រកួត​ដើម្បី​ពានរង្វាន់​បាល់ទាត់​ក្នុង​ភក់​ពិភពលោក (Swamp Soccer World Cup) ធ្វើ​ឡើង​ដំបូង​បំផុត​កាល​ពី​ឆ្នាំ ១៩៩៨ គឺ​មាន​ដើម​កំណើត​ដំបូង​ចេញ​ពី​ប្រទេស​ហ្វាំងឡង់​នេះ​ឯង គឺ​នៅ​ពេល​ដែល​​ក្រុម​អ្នក​ជិះ​ស្គី​ទូទាំង​ប្រទេស​នេះ​​ប្រើប្រាស់​វាល​ភក់​ធម្មជាតិ​ដើម្បី​ហ្វឹកហាត់​កីឡា​បាល់ទាត់។

បាល់ទាត់ World Cup ក្នុង​ភក់​លេង​លើ​ទីលាន ៣០ គុណ​នឹង ៦០​ម៉ែត្រ។ កីឡាករ​ម្ខាង​ៗមាន​គ្នា​៦​ម្នាក់​រួម​នឹង​អ្នក​ចាំទី។ លេង​ចំនួន​១២​នាទី​ក្នុង​១​តង់ ដោយ​ការ​ប្រកួត​មាន​២​តង់។ បាល់ទាត់ World Cup ក្នុង​ភក់​​ប្រកួត​ជា​រៀងរាល់​ឆ្នាំ​។ ​ឆ្នាំ​នេះ​ការ​ប្រកួត​នឹង​ចាប់ផ្តើម​នៅ​ខែ​ក្រោយ ដោយ​មាន​ក្រុម​​ប្រមាណ​២០០ និង កីឡាករ​ជាង​២,០០០​នាក់​នឹង​​ចូលរួម​ការ​ប្រកួត​នៅ​ទីក្រុង ​Hyrynsalmi ប្រទេស​ហ្វាំងឡង់។

ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មក បាល់ទាត់​ក្នុង​ភក់​បាន​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន​ ហើយ​ត្រូវ​បាន​គេ​យក​ទៅ​​ប្រកួត​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា៖ ប្រទេស​អាល្លឺម៉ង់ រុស្ស៊ី អ៊ីស្លង់ ស្កុតឡែន និង ឥណ្ឌា​ជា​ដើម៕

អាន៖ តើ​បាល់ទាត់​មាន​ប្រវត្តិ​ចេញ​ពី​ប្រទេស​ណា​មុន​គេ?

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី