Apple ទិញ​បាន​ក្រុមហ៊ុន​ខ្លាំង​របស់​អ៊ីស្រាអែល​ក្នុង​តម្លៃ​​ដ៏ទាប

  • 2019-06-29 04:53:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ទិញ​យក​​ក្រុមហ៊ុន​អ៊ីស្រាអែល​មួយ​ឈ្មោះ​ RealFace ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ខាង​បច្ចេកវិទ្យា​ចំណាំ​ទម្រង់​មុន​មនុស្ស។

សារព័ត៌មាន​អ៊ីស្រាអែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​​ក្រុមហ៊ុន​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ Tel Aviv ​នេះ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៤ ហើយ​ត្រូវ​ Apple ទិញ​យក​ក្នុង​តម្លៃ​ប្រមាណ​ ២ លាន​ដុល្លារ។ ដោយ​ឡែក​​វិបសាយ​ Calcalist បាន​លើក​ឡើង​ថា​​​ការ​ជួញ​ដូរ​នេះ​អាច​មាន​តម្លៃ​ខ្ពស់​ជាង​នេះ​រាប់​លាន​ដុល្លារ។

វីដេអូ​ខាង​ក្រោម​បង្ហាញ​ពី​បច្ចេកវិទ្យា​របស់​ RealFace

​​RealFace ជា​ក្រុមហ៊ុន​អ៊ីស្រាអែល​ទី​បួន​ហើយ​ដែល​ Apple បាន​ទិញ​យក ដោយ​ក្នុង​ឆ្នាំ​ ២០១១ បាន​ទិញ​យក​ Anobit ក្រុមហ៊ុន​ផលិត​មេមូរី​ Flash ​ក្នុង​តម្លៃ​ប្រហែល​ ៤០០ លាន​ដុល្លារ។ បន្ទាប់​មក​នៅ​ឆ្នាំ​ ២០១៣ បាន​ចំណាយ​ប្រមាណ​ ៣៤៥ លាន​ដុល្លារ​ទិញ​យក​​ PrimeSense ជា​ក្រុមហ៊ុន​​ 3D Sensor និង​ថ្មីៗ​នេះ​​នៅ​ឆ្នាំ​ ២០១៥ បាន​ទិញ​យក​ក្រុមហ៊ុន​ LinX ក្នុង​តម្លៃ​ប្រមាណ​ ២០ លាន​ដុល្លារ៕​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ រក្សា