រដ្ឋាភិបាល​អាមេរិក​ ​ផ្លាស់​ចិត្ត​ថ្មីរឿងបច្ចេកវិទ្យាអាមេរិក ជាមួយនឹង Huawei

  • 2019-06-29 10:38:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ជំនួប​អំឡុង​កិច្ចប្រជុំ​កំពូល G20 នៅក្រុង​អូសាកា ប្រទេសជប៉ុន កាលពី​ថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ​២០១៩ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ​បាន​លើក​​ឡើង​ពី​បញ្ហា​រវាង​ចិន​និង​អាមេរិក ជាពិសេស​ លោក​បានចុច​ចំ​ៗ​រវាង​បញ្ហា​ទំនាក់​ទំនង​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​និង​ក្រុមហ៊ុន Huawei។

រូបតំណាង

​លោក​ត្រាំ​ បាន​បន្ត​ថា​” ​ក្រុមហ៊ុន​អាមេរិក​ជា​អ្នក​បង្កើត​ផលិតផល​ ​ហើយ​ក៏​ជា​ប្រទេស​តែ​មួយ​គត់​ដែល​នាំ​មុខ​គត់​ផ្នែក​បច្ចេកវិទ្យា​។ ​ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Huawei ​នៅ​បន្ត​ការ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ដដែល​ដូច​មុន ​ហើយ​យើង​នឹង​បន្ត​លក់​សេវាកម្ម​ឬ​ផលិតផល​នោះ​ឡើង​វិញ ខ្ញុំពេញចិត្តនឹងលក់ផលិតផលរបស់យើង ទៅប្រទេសផ្សេង។​”

តែយ៉ាងណាមិញ​លោក​ត្រាំ បានដាក់លក្ខខណ្ឌខ្លះបន្ថែម​ថា ប្រសិន​ណា​បើ​មិន​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​ជាតិ ​យើង​នឹង​នៅ​តែ​រីករាយ​បន្ត​ដដែល៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម