មកដឹងចំណុចខុសគ្នារវាង Zoomer X តៃវ៉ាន់(Copy) និងម៉ូតូហ្ស៊ីន
- 2019-06-30 05:28:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងចំណុចខុសគ្នារវាង Zoomer X តៃវ៉ាន់(Copy) និងម៉ូតូហ្ស៊ីន
ចន្លោះមិនឃើញ
ជាធម្មតា ម៉ូតូ Zoomer X ដែលជារបស់ហ្ស៊ីនដែលផលិតមកពីប្រទេសជប៉ុន ឬថៃនិង Zoomer X ផលិតផលក្លែងបន្លំ មានរូបរាងខាងក្រៅស្ទើរតែដូចគ្នាបេះបិទ ប៉ុន្តែគុណភាពខុសគ្នាដាច់។ ដូចនេះ តោះ! មកមើលការប្រៀបធៀបគ្នារវាងម៉ូតូទាំងពីរខុសគ្នាត្រង់ណាខ្លះ?
ម៉ូត Zoomer-X ផលិតផលជប៉ុន ឬថៃ
ម៉ូតូផលិតផលក្លែងបន្លំ ឬហៅម៉ូតូតៃវ៉ាន់
ហេតុអ្វីបានគេឲ្យតម្លៃទៅលើផលិតថៃ ឬជប៉ុនល្អជាង?
ចំណុចនេះ ប្រិយមិត្តដែលប្រើប្រាស់គ្រឿងអេឡិចត្រូនិកច្រើន ប្រាកដជាបានដឹង រាល់ផលិតផលអេឡិចត្រូចនិកដែលចេញពីប្រទេសទាំង ២ នេះដូចជា ម៉ូតូ ឬរថយន្តជាដើម តែងទទួលបានទំនុកចិត្តខ្ពស់ពីអ្នកប្រើ ដោយហេតុថា មានការធានារយៈពេលប្រើត្រឹមត្រូវ មានការណែនាំការប្រើប្រាស់ច្បាស់លាស់ ផលិតផលមានស្ដង់ដារ ប្រើយូរឆ្នាំគុណភាពនៅតែដដែលទោះការថែទាំតិចតួចក្ដី។
មិនមែនគ្រប់ផលិតផលគ្រឿងអេឡិចត្រូនិករបស់តៃវ៉ាន់គ្មានគុណភាពនោះទេ នៅមានផលិតដែលគេផលិតសម្រាប់នាំចេញទៅក្រៅប្រទេស និងរបស់ប្រើក្នុងស្រុកមួយចំនួន មានគុណភាពអាចទទួលយកបានមិនចាញ់ជប៉ុន ឬ ថៃនោះទេ គ្រាន់តែថា ឈ្មួញកណ្ដាលតែងចង់បានចំណេញ ដូចនេះការនាំយកផ្នែកផ្សេងៗនៃម៉ូតូដែលអាចបន្លំភ្នែកបាន ឬស្រដៀងគ្នាហើយយកមកលក់បានចំណេញច្រើនផងនោះ តើអ្នកណាទៅទ្រាំលក់របស់ថ្លៃ តែគ្មានអ្នកទិញ?
ទោះជាយ៉ាងនេះក្ដី ត្រឡប់មកការប្រៀបធៀបខាងលើវិញ តាមបទពិសោធន៍ជាក់ស្ដែង ម៉ូតូក្លែងបន្លំ(Zoomer-X តែវ៉ាន់) នោះជិះឆាប់ខូច ឆាប់(រ៉ោករ៉ាក) លក់ចេញមិនកើតទេ។ ប៉ុន្តែចំពោះអ្នកដែលមានជីវភាពមធ្យម ប្រាកដជាគ្មានលទ្ធភាពទៅទិញម៉ូតតម្លៃរាប់ពាន់ដុល្លារនោះទេ ទោះដឹងថាវាមិនសូវធន់ មិនអាចប្រើបានយូរឆ្នាំដូចម៉ូតូដែលមានធានាច្បាស់លាស់ក្តី តែវាអាចជំនួសកម្លាំងពលកម្មបានមួយផ្នែកធំដែរ ដូចនេះប្រិយមិត្តអាចពិចារណាដោយខ្លួនឯង និងកត់ចំណាំចំណុចខាងលើនេះបាន៕
អត្ថបទទាក់ទង៖