Neuer ប្រាប់​ថា​​គ្មាន​សង្ឃឹម​ឈ្នះ Ballon d'Or ​តែ​ថា​ Ronaldo ​អាច...

  • 2014-11-18 15:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ដែល​ជួយ​អាល្លឺម៉ង់​ឈ្នះ​ពាន World Cup 2014, ​Manuel Neuer ​បាន​អះអាង​ថា​ខ្លួន​គេ​មិន​មាន​សង្ឃឹម​ថា​អាច​ឈ្នះ​ពាន FIFA Ballon d'Or ​ឆ្នាំ​នេះ​បាន​ទេ​ព្រោះ​លោក​មិន​សូវ​ល្បី​ដូច​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ឡើយ។

 

 

អ្នក​ចាំ​ទី​វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​និយាយ​ប្រាប់​កាសែត​ Kicker ​របស់​អាល្លឺម៉ង់​ថា៖ “ខ្ញុំ​ជា​កីឡាករ​ធម្មតា មិន​មែន​ជា​ឯកអគ្គរាជទូត​អី​ដូច​ Ronaldo ​ទេ។ ហើយ​ខ្ញុំ​ក៏​មិន​ចូល​ចិត្ត​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​អី​នោះ​ដែរ ត្រឹម​ដើរ​លើ​ទីលាន​ប្រកួត​គឺ​គ្រប់គ្រាន់​ហើយ។ បំណង​តែ​មួយ​គត់​របស់​ខ្ញុំ​គឺ​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​នៅ​លើ​ទីលាន​ប្រកួត”។

 

 

លើស​ពី​នេះ​ទៅ​ទៀត​ អតីត​អ្នក​ចាំ​ទី​របស់​ក្រុម Schalke ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា៖ “Ballon d'Or ​ជា​ពាន​ដែល​គេ​ឱ្យ​ទៅ​កីឡាករ​ណា​ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ បង្កើត​ឱកាស​ច្រើន ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​ច្រើន។ ហើយ​ចំពោះ​អ្នក​ចាំ​ទី​វិញ​តាំង​ពី​ឆ្នាំ​១៩៦៣​មក​ ពាន​នេះ​មិនដែល​បាន​មក​អ្នក​ចាំ​ទី​ទេ ហើយ​ខ្សែ​ការពារ​វិញ​គឺ​មាន​តែ​២​នាក់​គត់​ដែល​អាច​ទទួល​បាន​វា​កាល​ពី​២០​ឆ្នាំ​មុន​ ហើយ​ក្រៅ​ពី​នេះ​គឺ​ភាគ​ច្រើន​ជា​ខ្សែ​ប្រយុទ្ធ។ សម្រាប់​ខ្ញុំ​អ្នក​ឈ្នះ​ពាន​មួយ​នេះ Ronaldo ​ល្អ​បំផុត​ហើយ”។

 

 

បេក្ខភាព​២៣​នាក់​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​តុលា​នោះ​នឹង​ត្រូវ​​​ជម្រុះ​សល់​​​៣​នាក់​​នៅ​ថ្ងៃ​ទី​១​ខែ​ធ្នូ​ខាង​មុខ​នេះ​ហើយ​ ខណៈ​ការ​​​ប្រកាស​លទ្ធផល​អ្នក​ឈ្នះ​​ ​​នឹង​ធ្វើ​ឡើង​ក្នុង​កម្ម​វិធី​ FIFA Ballon d’Or gala ដែល​រៀប​ចំ​នៅ​ទីក្រុង Zurich ប្រទេស​ស្វីស នា​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៥។

 

ចាំ​មើល​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​ តើ​ការ​គិត​របស់​ Manuel Neuer ​អាច​ពិត​ដែរ​ឬ​ទេ?

 

ចុច​អាន៖ ជក់ចិត្ត​!​​ ព័រទុយហ្គាល់​​ CR7 ​ប៉ះ​អាហ្សង់ទីន​ Messi​ យប់​នេះ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ marca

អត្ថបទថ្មី