ទោះក្លាយ​ជាមហាសេដ្ឋី តែ Bill Gates និងភរិយា តែង​លាង​ចាន​ជាមួយគ្នា ក្នុងជីវិត​អាពាហ៍​ពិពាហ៍ ២៥ឆ្នាំ

  • 2019-07-01 02:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នា​ប្រហែលជា​គិតថា ជាភរិយា​របស់​​មហាសេដ្ឋី លុយ​ពាន់​លាន​ដុល្លារ មិន​ចាំ​បាច់ធ្វើកិច្ចការងារ​ផ្ទះនោះទេ ប៉ុន្តែ​សម្រាប់​អ្នកស្រី Melinda ដែលជា​ភរិយា​មហាសេដ្ឋី Bill Gates គឺ​មិន​មែនបែបនោះទេ។ អ្នកស្រី​តែង​ធ្វើការងារ​ផ្ទះជា​និច្ច ហើយ​អ្វី​ដែល​ពិសេស​នោះ គឺអ្នកស្រី​តែង​នៅ​ចង្រ្កានបាយជាមួយ​ស្វាមី ដើម្បី​លាង​ចានជាមួយគ្នា រហូត​មក​ទល់​បច្ចុប្បន្ន។

លោក Bill Gates និងភរិយា Melinda

ចំណុច​នេះ អាច​ថា​នេះជាអាថ៌កំបាំង​មួយ ដែល​ជួយ​ឲ្យទំនាក់ទំនង​ស្នេហា​របស់​អ្នកស្រី និង​លោក Bill Gates នៅតែស្អិត​រមួត ផ្ទុយ​ពី​គូស្វាមីភរិយា​ជា​មហាសេដ្ឋីមួយចំនួនទៀត។

នៅក្នុង​បទសម្ភាសន៍​ជាមួយ Business Insider អ្នកស្រី Melinda បាន​ចែករំលែកថា អ្នកស្រី​បានជួបស្វាមី កាលពីឆ្នាំ ១៩៨៧ ពេល​អ្នកស្រី​ចាប់ផ្ដើម​ធ្វើការនៅ​ក្រុមហ៊ុន Microsoft។ ក្រោយ​ធ្លាក់ក្នុង​អន្លង់ស្នេហ៍គ្នា អ្នកទាំង២ បាន​រៀបការ និងមាន​កូន ៣នាក់។ ពួកគេទាំង២ ក៏បាន​បង្កើត​មូលនិធិសប្បុរសធម៌​ធំបំផុត​ក្នុង​លោក​ផងដែរ គឺ​មូលនិធិ Bill & Melinda Gates Foundation។

អ្នកស្រី Melinda និងលោក Bill ពេលក្លាយ​ជាគូស្វាមីភរិយា​ថ្មោងថ្មី

យ៉ាងណាក្ដី អ្នកស្រី​បាន​ឲ្យដឹងថា ជីវិត​អាពាហ៍ពិពាហ៍​ ពីដំបូង​ឡើយ មិន​សូវ​ជាល្អ​នោះទេ ដោយសារ​អ្នកស្រី​តែង​មានអារម្មណ៍​ឯកា អំឡុង​ពេល​មាន​ផ្ទៃពោះកូនដំបូង ដោយសារ​លោក Bill Gates រវល់​ខ្លាំង ក្នុង​នាមជា CEO របស់ Microsoft។ ជា​សំណាងល្អ អ្វីៗ​បាន​ប្រែ​ជា​រលូន ដោយសារ​ពួកគេទាំង២ តែង​ប្រើ​ពេលវេលា​ជាមួយគ្នា ដើម្បីចែករំលែក​រឿងរ៉ាវ​ និង​ទុក្ខលំបាក​ក្នុង​ចិត្ត។ ពួកគេ​បាន​ចាប់ផ្ដើម​លាង​ចាន​ជាមួយគ្នា តាំងពីពេលនោះមក។ អ្នកស្រី​បញ្ជាក់ថា ការ​លាង​ចាន ជា​ការងារ​សាមញ្ញ​មួយ តែ​អ្នកស្រី​ជឿថា ការចែករំលែក​ការ​ទទួល​ខុសត្រូវ រវាង​ស្វាមី និងភរិយា អាច​រួមចំណែក​ឲ្យ​គូស្វាមីភរិយា កាន់តែរីករាយ និង​មាន​សុភមង្គល៕

លោក Bill Gates ជាមួយ​ភរិយា និងកូនទាំង ៣

ប្រភព៖ elitereaders.com

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម