ម្ចាស់បទ "Old Town Road” សារភាពថាស្រឡាញ់ភេទដូចគ្នា
- 2019-07-01 06:29:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់បទ "Old Town Road” សារភាពថាស្រឡាញ់ភេទដូចគ្នា
ចន្លោះមិនឃើញ
នៅចុងខែមិថុនាម្សិលមិញនេះ Lil Nas X បានបើកចំហខ្លួនជាមនុស្សស្រឡាញ់ភេទដូចគ្នា។ តារារ៉េបរូបនេះបានប្រកាសពីដំណឹងនេះ ដោយចង្អុលទៅកាន់ទំនុកច្រៀងនៃបទ "C7osure” ក្នុងអាល់ប៊ុមចម្រៀងថ្មី "7”។
ម្ចាស់បទ "Old Town Road” រៀបរាប់ដូចនេះលើគណនីសង្គមរបស់ខ្លួន ៖ "មានអ្នកខ្លះប្រហែលដឹងហើយ ហើយខ្លះប្រហែលជាមិនខ្វល់ និងខ្លះទៀតអាចនឹងលែងគាំទ្រខ្ញុំ ប៉ុន្តែមុនដាច់ខែមិថុនានេះ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់បទ C7osure ឲ្យបានច្បាស់”។ សារនេះមានភ្ជាប់ជាមួយ Emoji ឥន្ទធនូដែលតំណាងឲ្យសហគមន៍ស្រឡាញ់ភេទដូចគ្នា។
deadass thought i made it obvious pic.twitter.com/HFCbVqBkLM
— nope (@LilNasX) June 30, 2019
Lil Nas X បានបន្តបញ្ជាក់ថែមទៀត ដោយបង្ហាញព័ត៌មាននៃរូបអាល់ប៊ុម "7” ដែលមានអគារពណ៌ឥន្ទធនូ៕
ចុចអាន ៖ Chris Pratt លេចចេញចង្អូរគូថ ពេលបង្ហាញស្បែករលាកកម្ដៅថ្ងៃ