OPPO Reno ពណ៌ថ្មីឡើងស្រទន់ ប្រកាសចេញលក់នៅកម្ពុជាហើយ
- 2019-07-02 02:07:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
OPPO Reno ពណ៌ថ្មីឡើងស្រទន់ ប្រកាសចេញលក់នៅកម្ពុជាហើយ
ចន្លោះមិនឃើញ
អ្នកណាខ្លះចូលចិត្តស៊ីអារម្មណ៍បែបរ៉ូមែនទិក? ឥឡូវនេះទូរសព្ទដៃបែបរ៉ូមែនទិកដ៏ស្រទន់ បានបង្ហាញខ្លួននៅជាចំពោះមុខអ្នកហើយ នោះគឹជាទូរសព្ទដៃម៉ូឌែលថ្មី ត្រកូល Reno បានមកដល់ទៀតហើយ។
OPPO Reno ពណ៌ថ្មី (Sunset Rose) ដែលទើបតែប្រកាសលក់នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា ក្នុងតម្លៃត្រឹមតែ ៥២៩ ដុល្លារ។
ក្រោយពីបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគុំតន្រ្តីដ៏ I can see your voice special concert by OPPO កាលពីយប់មិញនេះ នៅផ្សារទំនើប AEON SEN SOK ដោយមានការចូលរួមទស្សនាពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនកុះករ ជាពិសេសគឺវត្តមានកំពូលតារាចំរៀងដ៏ល្បី និង ជាតារាតំណាងរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO អ្នកនាង ពេជ្រ សោភា និង លោក Step ផងដែរ។
ម៉ូឌែលថ្មី OPPO Reno ពណ៌ Sunset Rose នេះ គឺជាប្រភេទទូរស័ព្ទដែលបានរចនាឡើងក្នុងគោលបំណងផ្លាស់ប្តូរអារម្មណ៍បែបថ្មី ប្លែក និងស្រទន់ ដ៏សែន Romantic ប្រៀបបានទៅនឹងទិដ្ឋភាពនៃពន្លឺថ្ងៃលិចដែលអ្នកណាៗក៏ប្រាថ្នាចង់គយគន់ទិដ្ឋភាពបែបនេះដែរ។
ក្រៅពីមានពណ៌ស្រទន់ទាក់ទាញហើយនោះ OPPO Reno Sunset Rose មានចំណុចពិសេសដូចជា កាមេរ៉ាក្រោយទំហំ 48MP + 5MP និងកាមេរ៉ាមុខ 16MP មានបច្ចេកវិទ្យា AI Beauty វាមានបំពាក់ពន្លឺជំនួយ (Soft Light) ថាមពលថ្ម 3065mAh និង ROM 256GB និង RAM 6GB ផងដែរ។
លក្ខណៈសម្បត្តិរបស់វាគឺដូចគ្នាបេះបិតទៅនឹងម៉ូឌែល OPPO Reno ធម្មតា ប៉ុន្តែវាមានពណ៌ប្លែកថ្មី ដ៏ស្រទន់ សម្រាប់ផ្គាប់ចិត្តស្រ្តី និង មិត្តនារីដែលទាន់សម័យ និងមានភាពជឿជាក់។
ប្រសិនបើបានមនុស្សជាទីស្រលាញ់ទិញជូនពួកគាត់ទៀត នោះកាន់តែពិសេសទៀតហើយ ពួកគាត់ច្បាស់ជាញញឹមបិទមាត់មិនជិតទេ ហេហេហេ។ អញ្ជឹងនៅចាំអីទៀតបុរសៗគ្នាយើងអើយ ចង់យកចិត្តមនុស្សស្រីដែលអ្នកលួច Crush យូរមកហើយ! ឬ ធ្វើឲ្យដៃគូស្នេហា១០០ឆ្នាំរបស់អ្នក ព្រមទាំងធ្វើឲ្យឧត្តមភរិយារបស់អ្នកកាន់តែសប្បាយចិត្ត និង ស្រលាញ់អ្នកលើសដើម គ្រាន់តែទូរសព្ទ OPPO Reno Sunset Rose ប៉ុណ្ណឹងមានអីអស្ចារ្យ ទិញជូនគាត់ភ្លាម ញញឹមភ្លែតតែម្តងទៅ៕