ផ្លូវការ Juventus យក​​បាន Adrien Rabiot គ្មាន​អស់​មួយ​រៀល

  • 2019-07-02 04:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​របស់​អ៊ីតាលី Juventus បាន​បំពេញ​រួចរាល់​​ចុះ​កុងត្រា​យក​​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង Adrien Rabiot ដោយ​គ្មាន​តម្លៃ​ខ្លួន។

កិច្ចសន្យា​របស់​កីឡាករ​វ័យ​២៤​ឆ្នាំ​​ជាមួយ​ក្លឹប​ជើង​ឯក​របស់​បារាំង  Paris St-Germain បាន​ផុត​កាល​ពី​ថ្ងៃ​ទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩។ អ្នក​ចាត់​ការ​របស់​ PSG លោក  Thomas Tuchel មិន​បាន​ជ្រើសរើស Rabiot ជា​ជម្រើស​ឡើយ​តាំង​​ពី​ខែ​ធ្នូ​ឆ្នាំ​មុន បន្ទាប​​ពី​មាន​ការ​បញ្ជាក់​ច្បាស់​ថា គេ​នឹង​មិន​ពង្រីក​កុងត្រា​​នៅ​ជាមួយ​ក្លឹប​ទៀត​ឡើយ។

កាល​ពី​​ថ្ងៃ​អាទិត្យ​កន្លង​ទៅ Juventus បាន​បញ្ចេញ​រូប​ភាព​ជា​ច្រើន​នៃ​ការ​មក​ដល់​របស់ Rabiot មក​កាន់​ទីក្រុង Turin ដើម្បី​ធ្វើ​ការ​ពិនិត្យ​សុខភាព។ គេ​គឺ​​ជា​កីឡាករ​ទី​ពីរ​ដែល​ Juventus ផ្ទេរ​​គ្មាន​តម្លៃ​ខ្លួន​ក្នុង​រដូវ​ក្ដៅ​នេះ​ បន្ទាប់​ពី​ពួក​គេ​យក​បាន Aaron Ramsey ពី​ក្លឹប Arsenal៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ