ខេម​ ចាន់​ សរសើរ​ ជី​ ឆៃលី​ ល្អ​ទាត់ជើង​​ក្រោម​ និង​កណ្ដាប់ដៃ​ មុន​ប៉ះ​គ្នា​យក​លុយ​ ៤០០០​ដុល្លារ​

  • 2019-07-03 03:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​គុន​មក​ពី​ឆត្រ​យោង​ ៩១១​ ខេម​ ចាន់​ សរសើរ​កីឡាករ​ ជី​ ឆៃលី​ ថា​វ៉ៃ​ល្អ​ មិន​ថា​កណ្ដាប់​ដៃ​ ឬ​ទាត់​ជើង​ក្រោម​នោះ​ទេ​ មុន​ពួកគេ​ត្រូវ​ប៉ះ​គ្នា​យក​លេខ១-២​ ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ ៤០០០​ដុល្លារ​ថ្ងៃ​សៅរ៍​នេះ។​

ជី ឆៃលី ពេលផ្ដួលដៃគូ

សិស្ស​ប្អូន​ ឡៅ​ ស៊ីណាត​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​មិន​ដែល​បាន​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ ជី​ ឆៃលី​ នា​ពេល​កន្លង​មក​នោះ​ទេ។​ បើ​តាម​មើល​ការ​ប្រកួត​របស់​ ជី​ ឆៃលី​ កន្លង​មក​ ខេម​ ចាន់​ ឃើញ​ថា​ប្រកួត​បាន​ល្អ​ ជា​ពិសេស​ស្នៀត​កណ្ដាប់ដៃ​ រួម​និង​ការ​ទាត់​ធ្ងន់​ជើង​ក្រោម។​

ជី ឆៃលី ពេលឈ្នះដៃគូ

ងាក​មក​និយាយ​ពី​ការ​ហ្វឹកហាត់​ត្រៀម​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​វិញ​ អ្នក​ប្រដាល់​មក​ពី​ឆត្រ​យោង​ខាង​លើ​នេះ​ ចំណាយ​ពេល​២​សប្ដាហ៍​ពេញ​ ហាត់​ផ្ដោត​លើ​កម្លាំង​ស៊ុហ្វ​ និង​បច្ចេកទេស។​ ទន្ទឹម​និង​នេះ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ុន្មាន​ថ្ងៃ​ខាង​មុន​ ខេម​ ចាន់​ មិន​ទាន់​ហ៊ាន​និយាយ​ថា​សង្ឃឹម​ ឬ​មាន​ប្រៀប​នោះ​ទេ​ ចាំ​មើល​ពេល​ប្រកួត​ជាក់ស្ដែង​ទៅ។​

ខេម ចាន់(ខៀវ)

រំលឹក​ដែរ​ថា​ កីឡាករ​ ខេម​ ចាន់​ នឹង​ត្រូវ​តទល់​ជា​មួយ​កូន​សិស្ស​លោក​ ធន់​ សុភា​ គឺ​កីឡាករ​ ជី​ ឆៃលី​ នា​ថ្ងៃ​សៅរ៍​ ទី៦​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ នៅ​សង្វៀន​ TV5​ ដណ្ដើម​រង្វាន់​លេខ១-២​ លើ​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម។​ សម្រាប់​ម្ចាស់​ជយលាភី​លេខ១​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ៤០០០​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី