វិធីមួយ ដឹងបានលឿនបំផុត បើមានគេ Log-in ចូលអាខោន Facebook
- 2019-07-03 04:55:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីមួយ ដឹងបានលឿនបំផុត បើមានគេ Log-in ចូលអាខោន Facebook
ចន្លោះមិនឃើញ
មានវិធីជាច្រើនដែលអ្នកអាចបំរុងទុកមុន ពីការលួចចូលទៅកាន់គណនី Facebook ដូចជា ដាក់លេខកូដ២ ជាន់, ចូលទៅមើល Gmail និងវិធីផ្សេងទៀតជាដើម។ យ៉ាងណាមិញ ក្រុមការងារសូមណែនាំឲ្យប្រើប្រាស់វិធីមួយដូចខាងក្រោម គឺដឹងបានលឿនបំផុត បើមានគេ Log-in ចូលតាមរយៈឆាត។
ដំបូងចុចលើរូបរបស់អ្នក ហើយរើសយកសញ្ញាចុច ៣ បន្ទាប់មកចុចយកពាក្យថា View privacy shortcut → Account Security រើសយកពាក្យថា Get Alert About Unrecognized logins
ជំហានបន្ទាប់អ្នកត្រូវចុចយកពាក្យ ON ទាំង ៣ ជម្រើស ឬបើកមួយណាក៏បានតាមចិត្តអ្នក(មាន Notification, Chat និង Email)។
ជាចុងក្រោយអ្វីដែលត្រូវធ្វើ បើមានគេព្យាយាមលួចចូល អ្នកត្រូវបិទ Log-out Facebook នោះ ហើយប្ដូរ Password ជាបន្ទាន់។ រីឯលេខសម្ងាត់ត្រូវដាក់ឲ្យបានយ៉ាងតិច ៨ ខ្ទង់រួមមាន លេខ សញ្ញា អក្សរឡាតាំង ជាដើម៕
អត្ថបទទាក់ទង៖