មក​ស្គាល់​ម៉ាស៊ីន ៤ ស៊ីឡាំង កម្លាំងខ្លាំងជាងគេក្នុងលោក

  • 2019-07-03 06:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes-AMG បាន​បញ្ចេញ​ព័ត៌មាន​បច្ចេកទេស​លម្អិត​អំពី​ម៉ាស៊ីន​ ៤ ស៊ីឡាំង​​ថ្មី​ម៉ូដែល M139 ដែល​ជា​ម៉ាស៊ីន​មាន​កម្លាំង​ខ្លាំង​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​នេះ។ នេះ​បើ​មិន​រាប់​បញ្ចូល​ម៉ាស៊ីន Mitsubishi Lancer Evolution FX-440 MR ដែល​អាច​ផលិត​កម្លាំង​បាន ៤៤០ សេះ ប៉ុន្តែ​មាន​ផលិត​ត្រឹម ៤០ គ្រឿង​ផ្ដាច់​មុខ​នៅ​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ។

ម៉ាស៊ីន​ Turbocharged ចំណុះ ២,០ លីត្រ ប្រើ​ប្រាស់​ស៊ីឡាំង​បញ្ឈរ (Inline) អាច​ផលិត​កម្លាំង​បាន​រហូត​ដល់​ ៤១៦ សេះ មាន​ន័យ​ថា​ចំណុះ ១,០ លីត្រ អាច​បង្កើត​កម្លាំង​បាន ២០៨,៩ សេះ​ឯណោះ។ កម្លាំង​នេះ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ម៉ាស៊ីន​ខ្លាំង​ជាង​គេ រាប់​ក្នុង​ចំណោម​ម៉ាស៊ីន ៤ ស៊ីឡាំង។

ម៉ាស៊ីន​ថ្មី​នេះ​ដែរ​នឹង​ត្រូវ​បំពាក់​លើ​រថយន្ត​​ប្រភេទ​តូចៗ​ដូច​ជា​ម៉ូដែល A45, CLA45, GLA45 និង GLB45 ដែល​នឹង​​ប្រកាស​ចេញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ម៉ាស៊ីន M139 គឺ​ផលិត​ឡើង​ដោយ​ដៃ​មនុស្ស​ផ្ទាល់​នៅ​រោងចក្រ​ផលិត​ម៉ាស៊ីន AMG ក្នុង​តំបន់ Affalterbach ប្រទេស​អាល្លឺម៉ង់៕​

ចុចអាន៖

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី