ជិត ៦០% នៃ​ចំណូល​ Lamborghini ដើមឆ្នាំនេះ បានពីការលក់ឡាន Urus

  • 2019-07-03 02:11:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Lamborghini បាន​ប្រកាស​អំពី​ចំនួន​លក់​នៅ​​ ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ នេះ ដែល​គិត​ចាប់​ពី​ថ្ងៃ​ទី ១ មករា ដល់ ៣០ ​មិថុនា​ លក់​រថយន្ត​បាន​សរុប​ ៤ ៥៥៣ គ្រឿង

ធៀប​នឹង​ឆ្នាំ ២០១៨ ចំនួន​លក់​ឆ្នាំ​នេះ​កើន​ឡើង​ប្រមាណ ៩៦% ដែល​ឆ្នាំ​មុន​លក់​បាន​ត្រឹម​ ២ ៣២៧ គ្រឿង​ប៉ុណ្ណោះ។ ដើម​ឆ្នាំ ២០១៩ នេះ រថយន្ត Urus កាន់​កាប់​ចំណែក​បាន​ច្រើន​បំផុត​ ដែល​លក់​បាន​ ២ ៦៩៣ គ្រឿង​ក្នុង​ចំណោម ៤ ៥៥៣ គ្រឿង​ដែល​លក់​បាន ​ស្មើ​ជាង ៥៩%។

ទីផ្សារ​ធំ​ជាង​គេ​បំផុត​របស់​ Lamborghini គឺ​សហរដ្ឋអាមេរិក (លក់​បាន ១ ៥៤៣ គ្រឿង) តាម​ពី​ក្រោយ​ដោយ​ប្រទេស​ចិន, ចក្រភព​អង់គ្លេស, ជប៉ុន និង​អាល្លឺម៉ង់៕

ចុចអាន៖

ប្រភព៖ Jalopnik   ប្រែ​សម្រួល៖ សុខហេង