ឡាន Hyundai តម្លៃ ៩ ពាន់ដុល្លារ លក់បានជាង ៣ ម៉ឺនគ្រឿងក្នុងមួយខែ

  • 2019-07-01 03:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មួយ​តួ​លេខ​នៃ​ការ​កុម្ម៉ង់​រហូត​ដល់ ៣៣ ០០០ គ្រឿង​​ក្នុង​រយៈពេល​មួយ​ខែ​​នៅ​​ប្រទេស​ឥណ្ឌា ធ្វើ​ឲ្យ​រថយន្ត​ Hyundai Venue ក្លាយ​ជា​គ្រាប់​អុក​សំខាន់​មួយ​របស់​ក្រុមហ៊ុន Hyundai ក្នុង​ទីផ្សារ​រថយន្ត​ដ៏​ធំ​មួយ​នេះ។

រថយន្ត​ដែល​មាន​តម្លៃ​ជាង ៩ ៤០០ ដុល្លារ ដល់ ១៦ ១០០ ដុល្លារ​នេះ មាន​ចំណុច​​ទាក់ទាញ​ជា​ច្រើន​ ដែល​អាច​ឲ្យ​អតិថិជន​ឥណ្ឌា​ដក់​ចិត្ត។ ក្នុង​នោះ​រួម​មាន​​ការ​ប្រើ​អំពូល​ភ្លើង​ប្រភេទ LED ទាំង​មុខ​និង​ក្រោយ, កង់​ទំហំ ១៦ អ៊ីញ, មាន​អេក្រង់​អាច​ភ្ជាប់​ជា​មួយ​ Apple CarPlay និង Android Auto, ចង្កូត​រថយន្ត​អាច​បញ្ជា​ច្រើន​មុខងារ​,​ មាន​កន្លែង​សាក​ថ្ម​ទូរសព្ទ​ដោយ​មិន​ប្រើ​ប្រាស់, ដំបូល​អេឡិចត្រូនិក និង​មុខងារ Cruise Control ជា​ដើម។

លក់​នៅ​ឥណ្ឌា រថយន្ត​ Venue នេះ មាន​ជម្រើស​ម៉ាស៊ីន​ចំនួន​បី​ប្រភេទ​រួម​មាន​ចំណុះ ១,០ លីត្រ និង​ ចំណុះ ១,២ លីត្រ​ប្រភេទ​ប្រើ​សាំង​ និង​ចំណុះ ១,៤ លីត្រ ដែល​​ជា​ប្រភេទ​ម៉ាស៊ូត អាច​ផ្ដល់​កម្លាំង​បាន​គ្រប់​គ្រាន់​សម្រាប់​ការ​បើកបរ​នៅ​ប្រចាំ​ថ្ងៃ ជា​ពិសេស​ក្នុង​ទីក្រុង៕​​

ចុចអាន៖

ប្រភព៖ indiatoday   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី