​Huawei ចូលប្រកួតបច្ចេកវិទ្យាកាមេរ៉ា​ក្រោម​អេក្រង់ដែរហើយ

  • 2019-07-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ​ ​ក្រុមហ៊ុន Huawei ​បាន​ចុះ​បញ្ជី​ប៉ាតង់​លើ​ការ​ផលិតផល​ស្មាតហ្វូន​ជំនាន់​ថ្មី​។ ​ប៉ាតង់​ថ្មី​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ក្រុម​ហ៊ុន​នឹង​ដាក់​ User interface (ផ្ទាំង​ប្រើ​កម្មវិធី) ​បូក​ជាមួយ​នឹង​កាមេរ៉ា​ក្រោម​អេក្រង់​ដែល​ភ្ជាប់​មក​ជាមួយ​នោះ ដើម្បីប្រកូតប្រជែងទីផ្សារនៅឆ្នាំ ២០២០។

​រូបភាព​ច្បាស់​ៗ​មួយ​ទៀត​ឲ្យ​ដឹង​ថា​​ ​ទីតាំង​កាមេរ៉ា​ថ្មី​នោះ​គឺ​នៅ​ក្រោម​អេក្រង់​ពិត​មែន ​ដោយ​វា​នឹង​មាន​របារ​កញ្ចក់​មួយ​តូច​ពី​លើ ​ដើម្បី​បញ្ជា​ថត ​នឹង​ថែម​ទាំង​មាន​កន្លែង​ចុច​លេខ​ខល​ផង​ដែរ។

​ទោះ​ជា​មិន​ទាន់​ចេញ​ជា​រូបរាង​ពិតប្រាកដ​យ៉ាង​ណា​ក្ដី តែ​អ្នក​សាក​ស្រម៉ៃ​បន្តិច​មើល​ថា​តើ ​បច្ចេកវិទ្យា​នេះ​ដូច​ទៅ​ក្នុង​រឿង​ហូលីវូដ​ ដោយ​ប្រើ​កញ្ចក់​បញ្ជា​យក​ព័ត៌មាន​ផ្សេង​លើ​ទូរសព្ទ​បាន។

​ចំពោះ​ទីតាំង​កាមេរ៉ា​ក្រោម​អេក្រង់​នេះ ​ខុស​ពី Oppo(នៅ​ស្ដាំ) ដោយ​ Huawei នឹង​ដាក់​វា​ឲ្យ​នៅ​ខាង​ឆ្វេង​វិញ។ ​ត្បិត​ថា​ ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ផលិត​ចេញ​ស្មាតហ្វូន​នេះ​ក៏​ពិត​មែន​ ​តែ​អាច​នឹង​ដឹង​ដំណឹង​ឆាប់ៗ​នេះ​ក្រោយបញ្ចប់កម្មវិធី MWC Shanghai ២០១៩៕

ប្រភព៖ stuff   ប្រែ​សម្រួល៖ រក្សា