Ronaldo ​ហក់​បាន​ខ្ពស់​ជាង​កីឡាករ​បាល់បោះ NBA ដោយសារ​ទម្លាប់​២

  • 2019-07-06 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ronaldo អាច​ហក់​បាន​ ២,៦៣ ម៉ែត្រ​ ឬ ជើង​ផុត​ពី​ដី​កម្ពស់ ៧៨ សង់ទីម៉ែត្រ​នៅ​ពេល​រត់​យក​អេឡង់ (២,៦៣ ម៉ែត្រ – កម្ពស់ ១,៨៥ ម៉ែត្រ​របស់ CR7 = ៧៨ សង់ទីម៉ែត្រ) ដែល​ការ​លោត​សំកាំង​លើ​អាកាស​ជើង​ផុត​ដី​រហូត​ដល់ ៧៨ សង់ទីម៉ែត្រ​នេះ ធ្វើ​ឲ្យ​កីឡាករ​វ័យ ៣៤ ឆ្នាំ​អាច​លោត​បាន​ខ្ពស់​ជាង​កម្ពស់​ជា​មធ្យម​ដែល​​កីឡាករ​បាល់បោះ NBA អាច​ហក់​បាន​រហូត​ដល់​ទៅ ៧ សង់ទីម៉ែត្រ។

យ៉ាង​ហោច​ណាស់ Ronaldo នៅ​តែ​អាច​ហក់​ជើង​ផុត​ពី​ដី​បាន​រហូត​ដល់​កម្ពស់ ៤៤ សង់ទីម៉ែត្រ​នៅ​ពេល​ដែល​​កីឡាករ​ព័រទុយហ្គាល់​លោត​ដោយ​មិន​បាន​​រត់​យក​អេឡង់ ដែល​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​លោត​លើ​អាកាស​បាន​ខ្ពស់​ជាង​កីឡាករ​ផ្សេងៗ។

ពេល Ronaldo ហក់​ប្រៀប​បី​ដូច​រូប​គេ​កំពុង​ហោះ។ ប៉ុន្តែ​ ហេតុអ្វី​បាន​ជា Ronaldo អាច​ហក់​បាន​ខ្ពស់​យ៉ាង​នេះ?

១ ហ្វឹកហាត់​ខ្លាំង

Ronaldo ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​ដែល​ដាក់​កំហិត​ដល់​ការ​ហ្វឹកហាត់​ខ្លួន​ឯង។ Douglas Costaមិត្ត​រួម​ក្រុម​នៅ Juventus របស់ Ronaldo បាន​និយាយ​ថា "នៅ​ពេល​ដែល​ពួក​យើង​បាន​មក​ដល់ គាត់​បាន​​មក​ហ្វឹក​ហាត់​មុន​គេ​ទៅ​ហើយ។ នៅ​ពេល​ពួក​យើង​ឈប់​ហាត់ គាត់​ក៏​នៅ​បន្ត​ហ្វឹកហាត់​ដដែល។ ខ្ញុំមិន​ដែល​ឃើញ​កីឡាករ​បែប​នេះ​ទេ​ពី​មុន​មក"។

​​​អ្នក​គាំទ្រ​ខ្លះ​បាន​លើក​ឡើង​ដោយ​ប្រៀបធៀប​ពី​ភាព​ខុស​គ្នា​រវាង​ Ronaldo និង Messi ថា៖ Ronaldo ហ្វឹកហាត់​ខ្លាំង​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​អាជីព (train to be professional) រីឯ Messi កើត​មក​ព្រម​ជាមួយ​ទេពកោសល្យ (born with talent)។

Ronaldo ត្រូវ​បាន​គេ​សើច​ចំអក​ថា ហាត់​លើក​ដង​ខ្លួន​​​ ៣,០០០ ដង​ក្នុង​១​ថ្ងៃ។ ប៉ុន្តែ​លទ្ធផល​មិន​អាច​ប្រកែក​បាន។ វា​ធ្វើ​ឲ្យ​​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​ លេង​បាល់​បាន​យ៉ាង​ល្អ​អស្ចារ្យ។

ជាក់​ស្តែង bicycle kick ដែល​អតីត​តារា​ឆ្នើម Real Madrid ទាត់​ចូល​ Juventus កាល​ពី​ឆ្នាំ ២០១៨ បង្ហាញ​ថា ជើង​របស់ Ronaldo ទាត់​បាន​រហូត​ដល់​កម្ពស់ ២,២៩ ម៉ែត្រ។

២ តឹងរ៉ឹង​ចំពោះ​របប​អាហារ

របាយការណ៍​មួយ​បង្ហាញ​ថា រូបរាង​កាយ​របស់ CR7 អាច​រក្សា​មិន​ឲ្យ​មាន​ជាតិ​ខ្លាញ់​​​តិច​ជាង​កំពូល​តារា​បង្ហាញ​ម៉ូដ​រហូត​ដល់​ ១០%។ រូបរាង​ដ៏​ល្អ​ឥត​ខ្ចោះ​របស់ Ronaldo គឺ​ដោយសារ​ ការ​តឹងតែង​នឹង​របប​អាហារ និង ការ​ប្ដេជ្ញា៕

អាន៖ អតីត​កីឡាករ Derby County៖ខ្ញុំ​ឈប់​រាប់ បន្ទាប់​ពី​ធ្លាក់​ការងារ​​៤២​កន្លែង

ប្រភព៖ facebook   ប្រែ​សម្រួល៖ សុខ លាងហ៊ត