ចប់! តិច​ទៀត មនុស្ស​នឹង​រួម​ភេទ​ជាមួយ​​ប្រព័ន្ធ​កុំព្យូទ័រ​

  • 2019-07-06 03:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដឹង​ស្រាប់​មនុស្ស​យន្ត​បាន​ដណ្ដើម​ការងារ​មនុស្ស​ជា​ច្រើន​សម័យ​នេះ ហើយ​ពេល​នេះ​សូម្បី​តួអង្គ​សិច​ក៏​អាច​ត្រូវ​បាត់បង់​ការងារ ដោយ​នឹង​ត្រូវ​ជំនួស​ដោយ​បច្ចេកវិទ្យា Virtual Sex នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត។ ដូច្នេះ​បន្តិច​ទៀត​មនុស្ស​នឹង​​អាច​រួម​ភេទ​ជាមួយ​ប្រព័ន្ធ​កុំព្យូទ័រ​ជំនួស​វិញ។

គំរូ​បច្ចេកវិទ្យា Virtual Sex

បច្ចេកវិទ្យា​សិច​ថ្មី​ត្រូវ​បាន​បង្កើត ដោយ​ប្រើ​តួអង្គ​សិប្បនិមិត្ត ដែល​ផលិត​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​អារម្មណ៍​សុខ​ស្រួល​ដូច​កំពុង​ប៉ះពាល់​មនុស្ស​ពិតៗ។

លោក Ian Pearson អ្នក​វិទ្យាសាស្ត្រ​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន Futurizon អះអាង​ថា មនុស្ស​បច្ចុប្បន្ន​ពុំ​អាច​ប្រជែង​ជាមួយ​បច្ចេកវិទ្យា​ទំនើប​លើ​លោក​នេះ​បាន​ឡើយ។ ស្ទូឌីយោ​មួយ​អាច​ជួល​តួ​សិច​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ​មក​ថត តែ​អនាគត​គេ​គេ​ប្រហែល​​ជួល​ឬ​បង្កើត Software ជំនួស​តួអង្គ​សិច​ទាំង​នោះ ក្នុង​តម្លៃ​ថោក​ជាង​នេះ​ក៏​ថា​បាន។ ដូច្នេះ​វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ​សម្រាប់ តារា​សិច ដោយ​អាច​នឹង​បាត់​បង់​ការងារ​ពេល​អនាគត។

លោក​បន្ថែម​ថា មនុស្ស​បច្ចុប្បន្ន​អាច​រួម​ភេទ​ជាមួយ​តួអង្គ​សិប្បនិមិត្ត​ក្នុង​វីដេអូ​ហ្គេម​បាន ដោយ​ប្រើ​ប្រភេទ Plateform បែប Second Life និង Oculus Rift។ លើស​ពី​នេះ បច្ចេកវិទ្យា CGI និង​ការ​វះកាត់​បញ្ចូល​​សរីរាង្គ​សិប្បនិមិត្ត ក៏​នឹង​ពេញ​និយម​លើ​ទីផ្សារ​នៅ ១០ ឆ្នាំ​ទៀត។

គំរូ​បច្ចេកវិទ្យា Virtual Sex

ការ​ប្រើ​តួអង្គ​សិប្បនិមិត្ត​ជំនួស​មនុស្ស​ពិត អាច​បំពេញ​ចិត្ត​អ្នក​ប្រើប្រាស់​គ្រប់​បែប​យ៉ាង ដោយ​ពួកគេ​អាច​ចង់​បាន​លក្ខណៈ​នៃ​តួអង្គ​សិចស៊ី​មាន​ដើម​ទ្រូង​ធំ​បែប​ណា​ក៏​បាន ហើយ​មិន​ចំណាយ​ច្រើន​នោះ​ទេ។ ដូច្នេះ​បើ​មាន​ទីផ្សារ​លើ​ការ​និយម​ប្រើ​តួអង្គ​សិប្បនិមិត្ត​លើ​ប្រព័ន្ធ​កុំព្យូទ័រ នោះ​នឹង​មាន​អ្នក​ផលិត​បច្ចេកវិទ្យា​សិច​នេះ​ឡើង បំពេញ​តម្រូវ​ការ​ទីផ្សារ៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ ផាន់និត