ដូនចាស់វ័យ ៨១ ឆ្នាំសរសេរកូដបង្កើតហ្គេមបានយ៉ាងឡូយ
- 2019-07-06 07:13:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូនចាស់វ័យ ៨១ ឆ្នាំសរសេរកូដបង្កើតហ្គេមបានយ៉ាងឡូយ
ចន្លោះមិនឃើញ
លោកយាយ Masako Wakamiya ជាជនជាតិជប៉ុនមានវ័យ ៨១ ឆ្នាំ បានធ្វើឲ្យអ្នកប្រើបណ្ដាញអ៊ីនធឺណិតមានការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពសរសេរកូដបង្កើតហ្គេមលើ iPhone របស់គាត់។
លោកយាយផ្ដើមប្រើកុំព្យូទ័រដំបូងនៅពេលមានអាយុ ៦០ ឆ្នាំ ហើយដល់វ័យ ៨១ ឆ្នាំក៏សម្រេចចិត្តរៀនសរសេរកូដ ហើយអាចបង្កើតហ្គេមមួយឈ្មោះថា Hinadan ដែលមានទម្រង់លេងជាការតម្រៀបរូបតុក្កតាឲ្យត្រូវគ្នា។
ក្រៅពីចេះសរសេរកូដ លោកយាយ Masako Wakamiya គឺជាអ្នកជំនាញប្រើ Microsoft Excel និងបានបង្រៀនក្មេងៗឲ្យចេះប្រើកម្មវិធីនេះក្នុងការបង្កើតផ្ទាំងរូបភាព។ លើសពីនេះលោកយាយក៏អ្នកជំរុញឲ្យមនុស្សចាស់ទាំងអស់ងាកទៅប្រើប្រាស់ជីវិតឲ្យរីករាយជាមួយពិភពបច្ចេកវិទ្យាផងដែរ៕
ចុចអាន ៖