ទី​បំផុត​ខ្សែក្រវាត់​ប្រាក់​ទី២​ អធិរាជ​គុន​ខ្មែរ​ ISI PALM​ ធ្លាក់​ទៅ​លើ​ ឡុង​ ជិន​

  • 2019-07-07 09:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែក្រវាត់​ប្រាក់​ទី២​របស់​កម្មវិធី​ អធិរាជ​គុន​ខ្មែរ​ ISI PALM​ បាន​រក​ម្ចាស់​ឃើញ​ហើយ​ គឺ​កីឡាករ​ ឡុង​ ជិន​ ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៥ទឹក​នៅ​សង្វៀន​ទូរទស្សន៍​ PNN​ កាល​ពី​ម៉ោង​២​រសៀល​កន្លង​ទៅ​នេះ។​

ឡុង ជិន(ក្រហម) ធន់ មករា(ខៀវ)

វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ទី២​ របស់​កម្មវិធី​ អធិរាជ​គុន​ខ្មែរ​ ISI PALM ​នៅ​សង្វៀន​ PNN ​ថ្ងៃ​នេះ​មាន​ការ​គាំទ្រ​ច្រើន​កកកុញ​តែ​ម្ដង​ ខណៈ​ការ​ប្រកួត​សុទ្ធតែ​ជក់ចិត្ត។​ ឡុង ​ជិន​ និង​ ធន់​ មករា​ ចំណាយ​ពេល​ពេញ​៥ទឹក​ទម្រាំ​អាច​រក​ឃើញ​ម្ចាស់​ខ្សែក្រវាត់​ និង​បេក្ខភាព​ម្នាក់​ទៀត​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ខ្សែក្រវាត់​មាស​បន្ត​ទៀត។​

ឡុង ជិន(ក្រហម) ធន់ មករា(ខៀវ)

អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​ ប្រឹងប្រែង​ប្រកួត​ និង​បញ្ចេញ​ស្នៀត​របស់​ខ្លួន​តាំង​តែ​ពី​ទឹក​ទី១​ទៅ​តែ​ម្ដង​ ពោល​ម្នាក់​ៗ​ព្យាយាម​ចេញ​កណ្ដាប់​ដៃ​ច្រើន​ ស្រប​ពេល​ការ​ប្រើ​ជើង​ រួម​និង​ជង្គង់​ក៏​មិន​តិច​នោះ​ដែរ។​ ការ​ប្រកួត​បន្ត​ដល់​ទឹក​ទី៤​ និង​ទឹក​ទី៥​ គេ​មើល​ឃើញ​កូន​សិស្ស​លោក​ ធន់​ សុភា​ ហាក់​អស់​ស៊ុហ្វ​ និង​មិន​សូវ​មាន​ស្នៀត​ចេញ​ទៀត​នោះ​ឡើយ។​ ចប់​ការ​ប្រកួត​ជា​លទ្ធផល​ ឡុង​ ជិន​ ឈ្នះ​ ធន់​ មករា​ ដោយ​ពិន្ទុ។​

ឡុង ជិន និងខ្សែក្រវាត់ប្រាក់របស់ខ្លួន

ឡុង​ ជិន​ ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ទី២​ របស់​កម្មវិធី​ប្រដាល់​ អធិរាជ​គុន​ខ្មែរ​ ISI PALM​ បន្ទាប់​ពី​ឈ្នះ​ពិន្ទុ​កីឡាករ​ ធន់​ មករា​ កាល​ពី​ថ្ងៃ​រសៀល​ ទី៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩។​ អ្នក​ប្រដាល់​មក​ពី​ក្លឹប​ខ្លារខិន​រូប​នេះ​ បាន​បន្ត​ដំណើរ​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ ១ម៉ឺន​ដុល្លារ​នៅ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត៕​

វីដេអូប្រកួត៖

- [Messi មិន​ធ្លាប់​បាន​កាត​ក្រហម​សូម្បី​ម្តង​ជាមួយ Barcelona តែ​បាន​២​ដង​សម្រាប់​ជម្រើស​ជាតិ](http://news.sabay.com.kh/article/1150020#utm_campaign=onpage)

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី