កត់ចំណាំទុក! នេះកាលបរិច្ឆេទអាចប្រកាសនិងដាក់លក់ iPhone XI/XI Max
- 2019-07-08 01:37:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កត់ចំណាំទុក! នេះកាលបរិច្ឆេទអាចប្រកាសនិងដាក់លក់ iPhone XI/XI Max
ចន្លោះមិនឃើញ
អតិថិជនអ្នកគាំទ្រផលិតផល Apple ប្រាកដជាចងចាំយ៉ាងច្បាស់ដោយរាល់ iPhone ជំនាន់ក្រោយរបស់ Apple ទាំងអស់រមែងដាក់បង្ហាញនៅអំឡុងខែកញ្ញា។ ប៉ុន្តែតាមការព្យាករណ៍របស់គេហទំព័រ 9to5mac បានបង្ហាញនូវកាលបរិច្ឆេទជាក់លាក់មួយ។
+ពេលណា Apple ប្រកាស iPhone 11?
ខាងក្រោមបង្ហាញពីកាលបរិឆ្ឆេទចេញផ្សាយ iPhone កាលពីប៉ុន្មានឆ្នាំមុន៖
ជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ Apple រមែងប្រកាសបង្ហាញ iPhone ជំនាន់ក្រោយនៅអំឡុងថ្ងៃអង្គារឬពុធ សប្តាហ៍ទីពីរប្រចាំខែកញ្ញា។ សម្រាប់ឆ្នាំនេះត្រូវបានប្រភពព្យាករណ៍ថាក្រុមហ៊ុនយក្សអាមេរិកក៏នឹងធ្វើនៅអំឡុងថ្ងៃទី ១០ ឬ ១១ ពោលគឺថ្ងៃទី ១០ ប៉ះថ្ងៃអង្គារមានភាគរយខ្ពស់ជាងសម្រាប់ការបើកព្រឹត្តិការណ៍។
+ពេលណា Apple ចេញលក់ iPhone 11?
ដោយយើងមិនលម្អិតពីកាលបរិច្ឆេទនៃការបើកឲ្យកុម្ម៉ង់ទិញ (Pre-Order) ដោយខាងក្រោមសង្ខេបពីកាលបរិច្ឆេទដាក់លក់ផ្លូវការនៅប៉ុន្មានឆ្នាំចុងក្រោយ៖
មិននិយាយដល់ការពន្យាពេលចេញលក់ ដូចជំនាន់ iPhone X និង iPhone XR ជាការពិត iPhone 11/11 Max ក៏ដូចជានាឡិកាឆ្លាតវៃ Apple Watch Series 5 រំពឹងនឹងចេញលក់នៅថ្ងៃសុក្រ ទី ២០ កញ្ញា ឆ្នាំ ២០១៩ (ទីផ្សារអាមេរិក)។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: