ឥណ្ឌូនេស៊ីប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីកម្រិតធ្ងន់វាយប្រហារ

  • 2019-07-08 01:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 218

ចន្លោះមិនឃើញ

ទីក្រុង​ចំនួន ៨​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រកាស​អាសន្ន​ពី​គ្រោះ​មហន្ដរាយ​រលក​យក្ស​ស៊ូណាមិ ក្រោយ​ពេល​ដែល​រញ្ជួយ​ដី​កម្រិត ៧,១​វ៉ិចទ័រ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

យោង​តាម​ភ្នាក់​ងារ​ភូមិសាស្ត្រ​ឥណ្ឌូនេស៊ី BMKG ឲ្យ​ដឹង​ថា​គ្រោះ​រញ្ជួយ​ដី​វាយ​ប្រហារ​នៅ​សមុទ្រ Molucca ដែល​ស្ថិត​នៅ​ចន្លោះ​កោះ Sulawesi និង Maluku ខាងជើង​ក្នុង​ជម្រៅ​ប្រមាណ​ជា ៣៥​គីឡូម៉ែត្រ ហើយ​បណ្ដាល​ឲ្យ​មាន​រលក​រហូត​ដល់​កម្ពស់​ជាង​កន្លះ​ម៉ែត្រ​បោក​បក់​មក​លើ​ឆ្នេរ។ ហេតុការណ៍​នេះ បណ្ដាល​ឲ្យ​ពលរដ្ឋ​រស់​នៅ​ទីក្រុង Ternate មាន​ការ​តក់ស្លុត​នាំ​គ្នា​រត់​ទៅ​រក​ទីទួល​សុវត្ថិភាព ខណៈ​ដែល​មន្ទីរ​ពេទ្យ​ខ្លះ​ទៀត​ត្រូវ​ជម្លៀស​អ្នក​ជំងឺ​ចេញ។

យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ នៅ​មិនទាន់​មាន​របាយការណ៍​ណា​មួយ​ទាក់​ទង​នឹង​ការ​ខូច​ខាត និង​មនុស្ស​រង​របួស​នៅ​ឡើយ​ទេ ខណៈ​ពេល​ដែល​ការ​ប្រកាស​អាសន្ន​នៅ​តែ​បន្ដ​ធ្វើ​ឡើង៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ រ័ត្ន