ក្រសួងជូនដំណឹងអំពីអាកាសធាតុជាថ្មីពីថ្ងៃទី៩ ដល់១៥ ខែកក្កដា
- 2019-07-09 01:46:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងជូនដំណឹងអំពីអាកាសធាតុជាថ្មីពីថ្ងៃទី៩ ដល់១៥ ខែកក្កដា
ចន្លោះមិនឃើញ
ក្រសួងធនធានទឹកឲ្យដឹងថាចាប់ពីថ្ងៃស្អែកនេះតទៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ក្នុងបរិមាណតិចទៅបង្គួរ និងតំបន់ខ្លះមានកម្រិតខ្លាំង ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តកើតមានពិសេសនៅតំបន់វាលទំនាប។
ក្នុងសេចក្ដីជូនដំណឹងមួយចុះផ្សាយនៅថ្ងៃនេះ ក្រសួងថាខេត្តនៅជាប់មាត់សមុទ្រដូចជាខេត្តព្រះសីហនុ និងកោះកុងជាដើមនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
ចំណែកខេត្ត ក្រុងនៅតំបន់ទំនាបកណ្ដាល ពាយ័ព្យ និងភាគខាងជើងអាចមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរ និងតំបន់ខ្លះអាចមានភ្លៀងកម្រិតខ្លាំង។ ចំណែកខេត្តនៅទំនាបភាគខាងក្រោម និងជាប់ព្រំប្រទល់វៀតណាមអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងខ្លះអាចមានកម្រិតខ្លាំង។
សម្រាប់បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់វិញនៅបន្តកើតមាន ពិសេសនៅតំបន់វាលទំនាប។ ក្រសួងបញ្ជាក់ថាការព្យាករណ៍នេះសម្រាប់ពីថ្ងៃទី៩ ដល់ទី១៥ ខែកក្កដា ឆ្នាំ២០១៩៕