ផ្អើលពេញផ្សារ! យេយេ ប៉ះ ហេង វិសាល ផ្ទុះសំណើចពេញពិធីសម្ពោធហាងថ្មីមួយរបស់កូរ៉េ

  • 2019-07-09 02:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមានរបស់លោក ហេង វិសាល និងកញ្ញា យេ យេ បានបង្កើតបរិយាកាសសប្បាយរីករាយដោយចូលរួមលេងហ្គេម និងចែកកាដូដល់ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីសម្ពោធហាងថែរក្សាសម្រស់បែបធម្មជាតិឈានមុខគេរបស់កូរ៉េ Think Nature កាលពីម្សិលមិញនេះ នៅផ្សារទំនើប MIDTOWN។

លើសពីនេះក៏មានវត្តមានតារាផ្សេងទៀតដូចជា លោក វី យ៉ារ៉ូ និងកញ្ញា ជា ស្រីនា មកចូលរួម ដោយពួកគេបានធ្វើឲ្យព្រឹត្តិការណ៍ទាំងមូលកាន់តែមានភាពទាក់ទាញ និងសប្បាយរីករាយ។

តាមប្រសាសន៍របស់លោក KIM SEONG GON បានឲ្យដឹងថា Think Nature ជាផលិតផលធម្មជាតិពិតៗ ១០០% ដោយមិនបញ្ចូលពណ៌ ឬក្លិនសិប្បនិមិត្តឡើយ។ ប្រសិនបើអ្នកដែលមានបញ្ហាស្បែកប្រតិកម្ម និងស្ត្រីមានផ្ទៃពោះ ដែលមិនអាចប្រើប្រាស់ផលិតផលដ៏ទៃបានអាចងាកមកប្រើប្រាស់ផលិតផលធម្មជាតិនេះបាន។ បន្ថែមទៅទៀតនោះលោកក៏បានបញ្ជាក់ទៀតថា៖ "ដោយសារតែបច្ចុប្បន្ន បរិយាកាសជុំវិញខ្លួនយើងសម្បូរជាតិកង្វក់និងជាតិពុល ដូចនេះផលិតផលធម្មជាតិជាជម្រើសល្អ"។

Think Nature មិនមែនសម្រាប់តែនារីទេ សូម្បីតែបុរសក៏អាចប្រើប្រាស់ក្នុងការប្រើប្រាស់ដែរ។ ផលិតផលនេះមានច្រើនប្រភេទ ដែលជួយថែរក្សាសម្រស់តាំងពីក្បាលដល់ចុងជើង។ ក្នុងនោះមានដូចជា ថែរក្សាស្បែក ស្បែកមុខ ស្បែកក្បាល និងសក់ជាដើម។

បន្ថែមទៅទៀត សាប៊ូដែលជាប់ចំណាក់ថ្នាក់លេខមួយរបស់ Think Nature គឺអាចការពារសក់ជ្រុះ ដែលមានផ្ទុកអំបិលពណ៌ផ្កាឈូកពីភ្នំហិមាល័យ ដល់ទៅ៣០%។ បច្ចុប្បន្ន​ Think Nature មាន​ ៣ សាខា​ធំ​ៗនៅ​កម្ពុជា ​គឺ​ស្ថិត​ក្នុង​ផ្សារ​ទំនើប Aeon Mall Phnom Penh, Aeon Mall Sen Sok City និង MidTown Mall។ ក្នុង​នោះ អតិថិជនអាច​​រក​បាន​ផលិតផលនេះនៅតាមបណ្ដាចែកចាយ​ផ្សេងៗ​ទៀត​ដូចជា​​ Salon guardian HELP+ Pharmacy Ucare Pharmacy ផង​ដែរ៕

អត្ថបទ៖ សុខុន សុម៉ាភាវី