មិនមែនពីរឬបី តែឆ្នាំ ២០២០ Apple នឹងប្រកាស iPhone ដល់ ៤ ម៉ូឌែល
- 2019-07-10 01:41:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនពីរឬបី តែឆ្នាំ ២០២០ Apple នឹងប្រកាស iPhone ដល់ ៤ ម៉ូឌែល
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍ពី JP Morgan ដែលចុះផ្សាយដោយ CNBC បានឲ្យដឹងថាក្រុមហ៊ុនយក្សអាមេរិក Apple នឹងមានប្រកាសបង្ហាញនូវ iPhone ចំនួន ៤ ម៉ូឌែលសម្រាប់ឆ្នាំ ក្រោយ ២០២០។ អ្នកវិភាគលោក Samik Chatterjee បានសរសេរថា៖ "ការមើលឃើញរបស់យើងសម្រាប់ឆ្នាំ ២០២០ នឹងមាន iPhone ៤ ម៉ូឌែល បូកផ្សំការអភិវឌ្ឍនូវលក្ខណៈសម្បត្តិជាច្រើន"។
ក្នុងនោះ iPhone បីម៉ូឌែលនាខែកញ្ញា ឆ្នាំ ២០២០ នឹងប្រើប្រាស់ប្រភេទអេក្រង់ ៥,៤/៦,១/៦,៧ អ៊ីញ ដោយសុទ្ធប្រើប្រាស់អេក្រង់ OLED និងដំណើរការប្រព័ន្ធ 5G។ ដោយឡែកយ៉ាងតិចពីរក្នុងចំណោមបីម៉ូឌែលនេះនឹងបំពាក់នូវប្រព័ន្ធ 3D Sensing អភិវឌ្ឍបន្ថែមលើដំណើរការ AR/VR មិនថាតែលើកម្មវិធីឬហ្គេម។
ចំណែកឯម៉ូឌែលទីបួន ប្រភពសង្កត់ធ្ងន់ថាគឺជា iPhone មានតម្លៃធូរថ្លៃ ដោយមានទំហំប៉ុន ihone 8 ប៉ុន្តែមិនមានបំពាក់នូវ modem 5G និងអេក្រង់ OLED នោះឡើយ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: