អនាគតរបស់ Lindelof ស្ថិតនៅស្រពិចស្រពិលនៅឡើយ ក្រោយក្លឹបអឺរ៉ុបធំៗចាប់អារម្មណ៍
- 2019-07-09 11:39:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនាគតរបស់ Lindelof ស្ថិតនៅស្រពិចស្រពិលនៅឡើយ ក្រោយក្លឹបអឺរ៉ុបធំៗចាប់អារម្មណ៍
ចន្លោះមិនឃើញ
លោក Hasan Centinkaya ដែលត្រូវជាភ្នាក់ងាររបស់ខ្សែការពារស៊ុយអែតកីឡាករ Victor Lindelof បានបង្ហើបប្រាប់សារព័ត៌មាន Mundo Depotivo ថា ខ្សែការពារក្លឹប Manchester United រូបនេះ ទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗក្នុងអឺរ៉ុប។
លោក Hasan បាននិយាយថា៖ " Lindelof ស្ថិតក្នុងរ៉ាដារបស់ក្លឹបអឺរ៉ុបធំៗ ប៉ុន្តែបើនិយាយរឿងបន្ត ឬ ចាកចេញពីក្លឹបគឺអាស្រ័យលើក្លឹប Manchester United ផ្ទាល់ " ។
Lindelof ត្រូវបានគេសង្កេតឃើញថា នៅហ្វឹកហាត់ជាមួយក្រុម Manchester United សម្រាប់ប្រកួតមិត្តភាពមុនបើករដូវកាល ដែលក្លឹបអង់គ្លេសមួយនេះនឹងទៅលេងនៅប្រទេសចិន អូស្ត្រាលី សិង្ហបុរី និងវេល។
យ៉ាងណាមិញ បើតាមសារព័ត៌មានមួយចំនួនបានឲ្យដឹងថា ក្លឹប Barcelona កំពុងតែតាមចែចូវកីឡាកររូបនេះ ក្រោយពេលដែលខ្សែការពារហុល្លង់កីឡាករ Matthijs De Ligt ព្រមព្រៀងលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយ Juventus៕