ត្រៀមលុយ! ស្មាតហ្វូនស៊េរីកប់ ៥ នឹងចេញ​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ នេះ

  • 2019-07-10 09:51:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ដើម​ឆ្នាំ ២០១៩​ ​នេះ​មាន​ការ​ចេញ​ទូរសព្ទ​ប្រភេទ​ ​Flagship (ស៊េរីខ្ពស់)​ ដែល​គួរ​ឲ្យ​ទាក់ទាញ​ជាច្រើន​​ដូចជា​ Samsung Galaxy S10/S10+, Huawei P30/P30 Pro, OnePlus 7 Pro និង Oppo Reno 10x Zoom ជាដើម។ ប៉ុន្តែ​ឆ្នាំ ២០១៩​មិន​ទាន់​ផុត​ទេ ​ដោយ​មាន​ការ​រីក​ចម្រើន​បច្ចេកវិទ្យា​ជា​ច្រើន​ដូចជា ​ប្រព័ន្ធ​សេវា​ទូរស័ព្ទ​ 5G ជា​ដើម។ គេដឹង​ថា​ក្រុមហ៊ុន​ទូរសព្ទ ​Samsung, Huawei, Apple នឹង​បន្ត​បញ្ចេញ​ទូរសព្ទ​នៅឆ្នាំនេះ។

ទូរសព្ទដែលអាចចេញមានដូចជា ៖

Samsung Galaxy Note 10

ក្រុមហ៊ុនSamsung បាន​ប្រកាស​កម្មវិធី​ Unpacked របស់​ពួក​គេ​នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃ​ទី ០៧ ខែ​សីហា ដែល​ពួក​គេ​នឹង​បង្ហាញ​ Galaxy Note 10។ បើ​តាម​ការ​លេច​ដំណឹង​ Note 10 នឹង​មាន​ពីរ​ម៉ូដែល​គឺ Note 10 ដែល​មាន​ទំហំ​ ៦,៣ អ៊ីញ ​ហើយ​កាមេរ៉ា​ពី​ក្រោយ​ចំនួន ៣ និង​ Note 10 Pro ដែល​មាន​ទំហំ​ ៦,៧ អ៊ីញ ហើយ​មាន​កាមេរ៉ា​ពី​ក្រោយ​ចំនួន ៤។ Note 10 និង Note 10 Pro ​មាន​កាមេរ៉ា​ពី​មុខ​មួយ​ដែល​មាន​លក្ខណៈ​ជា​រន្ធ​ក្នុង​អេក្រង់​។ Samsung បាន​សម្រេច​លុប​បំបាត់​ចោល​រន្ធ​កាស​ 3.5mm និង​ប៊ូតុង Bixby​។

Apple iPhone XI

ក្រុមហ៊ុន Apple គឺ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បញ្ចេញ​ទូរស័ព្ទ​ស្នង​តំណែង​ពី​ iPhone XS និង XS MAX ក្នុង​​ខែ​កញ្ញា ​ព្រោះ​កាល​ពី​មុន​ៗ​ Apple តែង​តែ​ចេញ​ទូរស័ព្ទ​នៅ​កំឡុង​ខែ​នេះ​។ iPhone XI នឹង​មាន​កាមេរ៉ា​ពី​ក្រោយ​ចំនួន ៣។ ​​​​​​​​​​​​​​

Huawei Mate 30 Pro

Huawei Mate 30 Pro អាច​ចេញ​មក​នៅ​ខែ​កញ្ញា​នេះ ​តែ​អាច​មាន​ការ​យឺត​យាវបន្តិច ​ដោយ​សារ​គំនាប​ពី​សហរដ្ឋ​អាមេរិក​។ បើតាមការបែកធ្លាយព័ត៌មាន Mate 30 Pro ​អាចនឹង​មាន​កាមេរ៉ា​ពី​ក្រោយ​ចំនួន​ 4 ​ដែល​រៀប​ក្នុង​រង្វង់ធំមួយ។ Huawei អាច​ចេញ​ប្រើ​ជា​លើក​ដំបូង​នូវ​កម្មវិធី​ប្រព័ន្ធ​ទូរស័ព្ទ​របស់​ពួកគេ Hongmeng OS ​នៅ​លើ​ទូរស័ព្ទ​មួយ​នេះ​។

Samsung Galaxy Fold

Galaxy Fold គឺ​ជា​ទូរសព្ទ​ដំបូង​គេ​បង្អស់​ដែល​មាន​អេក្រង់​ដែល​បត់​បាន​។ អេក្រង់របស់ Galaxy Fold មាន​ទំហំ ៧,៣ អ៊ីញ ​ដែល​បត់​ចូល​ដូច​សៀវភៅ​ ពី​ក្រៅ​មាន​អេក្រង់​ ៤,៦ អ៊ីញ។ ​ការ​ចេញ​លក់​របស់​ Galaxy Fold ត្រូវ​បាន​ពន្យារ​ ដោយ​សារ​បញ្ហា​ទាក់​ទង​អេក្រង់​ត្រង់​ចំណុច​បត់ និង​ការ​យល់​ច្រឡំ​របស់អ្នក​ប្រើ​ប្រាស់​ដែលពួកគេបក​សំបក​ការពារ​អេក្រង់​ដែល​ធ្វើ​ឲ្យ​ខូច​ទូរស័ព្ទ។ Samsung កំពុង​តែ​ធ្វើ​ការ​កែ​សម្រួល​អេក្រង់ ដើម្បី​ចេញ​លក់​សារ​ជា​ថ្មី។ យើង​អាច​រំពឹង​ថា​ Galaxy Fold នឹង​ចេញ​ដំណាល​គ្នា​នឹង​ Note 10។

Huawei Mate X

Huawei Mate X គឺ​ជា​ទូរសព្ទ​បត់​បាន​មួយ ​ដែល​ Huawei ធ្វើ​ដើម្បី​ប្រកួត​ជា​មួយ​ Galaxy Fold​។ ខុស​ពី Galaxy Fold ដោយ​អេក្រង់​របស់ Mate X បត់​ចេញ​ក្រៅ​ នាំ​ឲ្យ​ Mate X មិន​បាច់​ត្រូវ​ការ​អេក្រង់​តូចមួយ​ទៀត។ Huawei បាន​សម្រេច​ចិត្ត​ពន្យារ​ការ​ចេញ​លក់ Mate X ដើម្បី​ធ្វើ​តេស្តបន្ត។ Mate X អាច​ធ្វើ​តេស្តហើយ​និង​ចេញ​លក់​ក្នុង​ឆ្នាំ​នេះ៕

អត្ថបទ៖ សុខ វេងឈាង