AirPods 3 ​ថ្លៃ​ជាង​មុន តែ​មាន​អាវក្រោះ​ការពារ​ទឹក ​ត្រៀម​ប្រកាស​ចុង​ឆ្នាំ ២០១៩

  • 2019-07-11 01:44:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​មាន​ចេញ​ផ្សាយ​កាស​ឥត​ខ្សែ AirPods 3 ជាមួយ​ការ​វិវត្ត​ដ៏​ធំ​ទាក់ទិន​ការ​បំពាក់​អាវ​ក្រោះ​ការពារ​ទឹក​នៅ​អំឡុង​ចុង​ឆ្នាំ ២០១៩។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ Daniel Ives របស់​ក្រុម Wedbush

ក្រុម Wedbush TMT ​បាន​ចំណាយល​ពេល​កាល​ពី​សប្តាហ៍​មុន​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នូវ​ផ្នែក​គ្រឿង​បន្លាស់​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ដើម្បី​វាស់ស្ទង់​ពី​បញ្ហា​តម្រូវការ​និង​ការ​ផ្គត់ផ្គង់។ ជា​លទ្ធផល​សម្រេច​បាន​ក្រុម​ខាង​លើ​ព្យាករណ៍​ថា Apple ​នឹង​​ប្រកាស iPhone បី​ម៉ូឌែល​នៅ​ខែ​កញ្ញា ព្រម​គ្នា​នឹង AirPods 3 នៅ​អំឡុង​ពេល​ក្រោយ​នោះ។

ប្រភព​បាន​សង្កត់​ធ្ងន់​ថា​កាស​ឥត​ខ្សែ​ជំនាន់​ទី ៣ របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​នឹង​រចនា​បន្ថែម​នូវ​មុខងារ​មួយ​ចំនួន បូក​ផ្សំ​អាវ​ក្រោះ​ការពារ​ទឹក​ ខណៈ​តម្លៃ​ក៏​ខ្ពស់​ជាង​មុន។ ស្រដៀង​នឹង​របាយការណ៍ Bloomberg ចុះ​ផ្សាយ​កន្លង​ទៅ​ក៏​ថា Apple កំពុង​សម្ងំ​អភិវឌ្ឍ​កាស AirPods ​ការពារ​ជម្រាប​ទឹក ដែល​មិន​ព្រួយ​ត្រឹម​ទឹក​សាច​ឬ​ទឹក​ភ្លៀង តែ​មិនមែន​ប្រភេទ​ប្រើប្រាស់​ជ្រមុជ​ទឹក​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា