​Lamborghini ​សម្រេច​ចិត្ត​មួយ​ក្ឌាំង​នេះ​ ​ចំណេញ​កប់​ក្ដោង

  • 2019-07-10 04:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​រថយន្ត ​Lamborghini បាន​ផ្ដល់​បទ​សម្ភាសន៍​ផ្ដាច់​មុខ​មួយ​អំពី​ ​ចំនួន​លក់​រថយន្ត​នៅ​ឆមាស ១ ​ដើម​ឆ្នាំ ២០១៩។

Lamborghini Aventador 2018

​របាយការណ៍​ថ្មីៗ​បង្ហាញ​ថា​ ​រថយន្ត​ម៉ូឌែល Lamborghini Urus ​ប្រភេទ SUVs ​លក់​ដាច់​ខ្លាំង​គួរ​សម​ពោល​គឺ ២៦៩៣ ​គ្រឿង​ ម៉ូឌែល​រថយន្ដ​ស្ព័រ Lamborghini Huracans ​លក់​បាន​ ១២១១ ​គ្រឿង​និង​ម៉ូឌែល​​ Aventador ​លក់​បាន ៦៤៩ ​គ្រឿង។ សរុប​ទាំង​អស់ ៤៥៥៣ ​គ្រឿង​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០១៩ ។ ចំណូលនេះ បានកើនឡើងដល់ ១,៩២ ប៊ីលាន(២០១៩) ខណៈដែលនៅឆ្នាំ ២០១៨ ចំណូលសរុបតែ ១,៦ ប៊ីលានដុល្លារប៉ុណ្ណោះ។

Lamborghini Huracans

​លោក​ Domenical ​បាន​បន្ថែម​ទៀត​ថា​ ចំនួន​លក់​នេះ​កើន​ឡើង​ ៩៦%​ ​ធៀប​នឹង​ឆ្នាំ ២០១៨ ។ ​លោក​ជឿ​ជាក់​ថា ​ក្រុមហ៊ុន​នឹង​អាច​លក់​បាន​ដល់ ៨ ០០០ គ្រឿង​នៅ​ដំណាច់​ឆ្នាំ ២០១៩​ នេះ ខណៈ​ដែល​ឆ្នាំ ២០១៨ ​លក់​បាន​ត្រឹម​ ៥៧៥០ ​គ្រឿង​ប៉ុណ្ណោះ​។ មួយទៀតលោកចង់ឲ្យចំនួនលក់នេះ កើនដល់ ១០ ០០០ ក្នុងមួយឆ្នាំ។

ការ​កើន​ឡើង​ចំនួន​នេះ​​ផង​ដែរ​ ​លោក​បង្ហើប​ថា ​បាន​មក​ពី​ការ​សម្រេច​ចិត្ត​បន្ថែមជម្រើសជូនអតិថិនដោយ ផលិត​រថយន្ត​លក្ខណៈ​គ្រួសារ​ដំបូង​បង្អស់​ចូល​ទីផ្សារ(ម៉ូឌែលUrus)​។

​Lamborghini Urus កម្លាំង ៦៤១ សេះ (តម្លៃ ២០០ ០០០ ដុល្លារ) ម៉ូដែល Urus នេះ​ធ្លាប់​ឈរ​លើ​តំណែង​កំពូល​ខាង​ផ្នែក​ល្បឿន​ជា​មួយ​កំណត់​ត្រា ៣០៤,៩ គ.ម/ម៉ មុន​ត្រូវ​​ Bentley Bentayga Speed ដណ្ដើម​តំណែង​បាន។ រថយន្ត​​គោ​ជល់​នេះ​បំពាក់​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០ លីត្រ ចំនួន ៨ ស៊ីឡាំង ផលិត​កម្លាំង​បាន ៦៤១ សេះ៕

Lamborghini Urus

អត្ថបទទាក់ទង៖

ប្រភព៖ Euro News   ប្រែ​សម្រួល៖ រក្សា