ថ្ងៃ​នេះ ​នឹង​រក​ឃើញ​២​ក្រុម​ទៀត ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​

  • 2019-07-11 03:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ Hun Sen Cup ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​២ ​នៅ​ថ្ងៃ​នេះ​មាន​២​គូ​ត្រូវ​ប្រកួត​គ្នា​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

ក្រុម​កំពង់​ចាម ​នឹង​ត្រូវ​ស្វាគមន៍​ក្រុម​ភ្នំពេញ​ក្រោន ​នៅ​ស្ដាត​ចាស់ វេលា​ម៉ោង​៣:៣០​នាទី​រសៀល ​ស្រប​ពេល​ក្រុម​ត្បូង​ឃ្មុំ ​នឹង​ត្រូវ​ប៉ះ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​របស់ AEU។ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​កំពង់​ចាម ​បាន​ចាញ់​ក្រោម ១០-០ ​រូច​ហើយ ដូច្នេះ​សម្រាប់​ជើង​ទី​២​នេះ ​មិន​មាន​អ្វី​ពិបាក​សម្រាប់​កីឡាករ​ក្រោន​ឡើយ។

ដោយ​ឡែក​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​វិញ ​យក​ឈ្នះ​ក្រុម​ត្បូងឃ្មុំ​ក្នុង​លទ្ធផល ៤-០។ តាម​លទ្ធផល​នេះ ​ក៏​មិន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Conor ​ពិបាក​អ្វី​ដែរ។ ដូច្នេះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​និង​ក្រុម​ភ្នំពេញ​ក្រោន​នេះ គឺ​មាន​ភាគរយ​ខ្ពស់​ដូច​គ្នា​ក្នុង​ការ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ជាមួយ​ក្រុម Angkor Tiger ​និង​បឹង​កេត ​ដែល​ឡើង​ទៅ​ឈរ​ចាំ​ស្រាប់៕

អត្ថបទ៖ កុលាប