វឌ្ឃនាកា៖ ទោះ​មិនមែន​ជា​កីឡាករ​អាជីព តែ​អ្នក​សៀមរាប​លេង​ដោយ​ឆន្ទៈ

  • 2019-07-11 03:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​​របស់​កម្ពុជា​ ចាន់ វឌ្ឃនាកា បាន​និយាយ​លើក​សរសើរ​ក្រុម​អ្នក​ខេត្ត​សៀម​រាប ក្រោយ​ពី​បឹង​កេត​ឈ្នះ​អ្នក​ខេត្ត​​នេះ​ក្នុង​លទ្ធផល​៣-០ កាល​ពី​ម្សិលមិញ​នេះ។

«ពួក​គាត់​លេង​ដោយ​ឆន្ទៈ ទោះ​បី​ពួក​គាត់​មិនមែន​ជា​កីឡាករ​អាជីព​ តែ​ពួក​គាត់​លេង​ពិត​ជា​មានការ​គិត​និង​​ឆន្ទៈ​តំណាង​ឲ្យ​ខេត្ត​ ដោយ​មិន​បោះបង់​។​»​ ។ សម្ដី ចាន់ វឌ្ឍនាកា ។ រូប​គេ​បាន​បន្ថែម​ទៀត​ថា រូប​គេ​​ក៏​ដូច​ក្រុម​ទាំង​មូល​ពិត​ជា​សប្បាយ​រីករាយ​ដោយ​បាន​ឱកាស​​បន្ត​ទៅ​ប្រកួត​វគ្គ​៨​ក្រុម​បន្ត​ទៀត។

លោក ហៅ សុជាតិ គ្រូ​បង្វឹក​របស់​ក្រុម​ បឹងកេត ក៏​បាន​និយាយ​ដែរ​ថា៖ «យើង​សប្បាយ​ចិត្ត​ដែល​ទទួល​បាន​ជ័យជម្នះ​ តែ​យើង​មិន​សប្បាយ​ចិត្ត​សម្រាប់​លទ្ធផល​៣-០ នេះ​ទេ ដោយ​សារ​យើង​គិត​ថា យើង​នឹង​ទទួល​បាន​គ្រាប់​បាល់​ច្រើន​ជាង​នេះ។ បញ្ហា​នោះ​គឺ​ពាក់ព័ន្ធ​និង​កីឡាករ​យើង​មួយ​ចំនួន​ថ្មី ហើយ​យុវជន​យើង​មួយ​ចំនួន​ក៏​មិន​សូវ​បាន​លេង។ យើង​មាន​ វឌ្ឃនាកា ខ្សែ​ប្រយុទ្ធ​ល្អ តែ​ការ​បញ្ជូន​បាល់​ពី​តំបន់​កណ្ដាល​មិនបាន​ល្អ »​។

រំលឹក​ដែរ​ថា ៣​គ្រាប់​របស់​ បឹងកេត រក​បាន​ក្នុង​វគ្គ​ទី១ ដោយ​កីឡាករ ម៉ុន វ៉ានដា នាទី៥​ គ្រាប់ទី២ ដោយ​ កីឡាករ ជា វេសលី នាទី៧ និង​គ្រាប់ទី៣ ​ដោយ​ ចាន់ វឌ្ឃនាកា ​នៅ​នាទី​១៤៕ ​

អត្ថបទ៖ សូវៀត

អត្ថបទថ្មី